អង់គ្លេស៖ ក្លិបបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur បានចាប់អារម្មណ៍ចង់បានខ្សែបម្រើរបស់ក្លិបយក្សអេស្ប៉ាញ Real Madrid កីឡាករ Luka Modric។

ក្រោយចំណាយរយៈពេល ៨រដូវកាលនៅកីឡដ្ឋាន Santiago Bernabeu ខ្សែបម្រើជម្រើសជាតិក្រូអាត Modric គឺបើកផ្លូវក្នុងការចាកចេញឲ្យតែមានការចរចាត្រូវគ្នា។
ជាមួយនឹងព័ត៌មានដែល Real Madrid ដាក់ការចង់បានខ្លាំងមកលើកីឡាករ Christian Eriksen របស់ Spurs ពេលនេះក្លិបមានមូលដ្ឋាននៅតំបន់ឡុងដ៍ចង់ដោះដូរម្ចាស់អាវលេខ ២៣របស់ខ្លួនជាមួយនឹងខ្សែបម្រើវ័យ ៣៤ឆ្នាំ Modric។

ប្រភពពីក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថា Spurs បានបដិសេធក្នុងការដោះដូរជាមួយនឹងកីឡាករ ២រូបរបស់ Real Madrid។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា កីឡាករទាំង២រូបនោះរួមមាន Isco និង Lucas Vazquez។
គួរបញ្ជាក់ដែរថា Eriksen នៅសល់កុងត្រាតែ១ឆ្នាំទៀតប៉ុណ្ណោះជាមួយជើងឯករង Champions League ឆ្នាំមុន ដូច្នេះ Spurs រំពឹងថានឹងអាចបញ្ចេញគេនៅទីផ្សារខែមករា។ បើពុំដូច្នោះទេជម្រើសជាតិដាណឺម៉ាក់ Eriksen នឹងដើរចេញដោយមិនមានតម្លៃខ្លួន៕
ប្រភព៖ SportsMole
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 085836679 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]