មិនសើចទើបចម្លែក! សមាជិក TWICE នាំគ្នាតែងខ្លួនប្លែកៗ ក្នុងកម្មវិធី Fan Meeting ឃើញហើយ ទប់សំណើចមិនបានទេ (មានវីដេអូ)

//s6.kh1.co/29/293fd83a022f1dfb0d7f8c688077c9ea80f087aa.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២០ ខែតុលាម្សិលមិញនេះ ក្រុមចម្រៀងនារី TWICE បានប្រារព្ធធ្វើកម្មវិធី Fan meeting របស់ខ្លួនដែលមានឈ្មោះថា “ONCE HALLOWEEN 2” ក្នុងទីក្រុងសេអ៊ូល ដើម្បីអបអរសារទគម្រប់ខួប ៤ ឆ្នាំនៃការលេចមុខលើឆាកតន្ត្រីរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដើម្បីធ្វើឲ្យកម្មវិធីកាន់តែរំភើបនិងភ្ញាក់ផ្អើល ក្រុមចម្រៀង TWICE បានរៀបចំខ្លួនប្លែកភ្នែកយ៉ាងខ្លាំង ដោយពួកគេបានតុបតែង Cosplay តួអង្គរឿងល្បីៗ ក៏ដូចជាតារាតួអង្គក្នុងរឿងគំនូរជីវចលផងដែរ។

ក្នុងនោះដែរ សម្រាប់នាង Nayeon នាងបានតុបតែងជាតួអង្គក្នុងរឿង Old Boy នាង Jeongyeon តុបតែងជាតួអង្គក្នុងរឿង Alice in Wonderland នាង Momo តុបតែងជាតួអង្គក្នុងរឿង Monster, INC. នាង Sana តុបតែងជាតួអង្គក្នុងរឿង Aquaman នាង Jihyo តុបតែងជាតួអង្គក្នុងរឿង Coco នាង Chaeyoung តុបតែងជាតួអង្គក្នុងរឿង Edward Scissorhands នាង Tzuyu តុបតែងជាតួអង្គក្នុងរឿង Maleficent នាង Dahyun តុបតែងជាតួអង្គក្នុងរឿង Aladdin៕

ចង់ដឹងថាការតុបតែងខ្លួនរបស់ពួកគេយ៉ាងណានោះ តោះតាមដាន និងទស្សនាវីដេអូខាងក្រោម៖

Nayeon 
Nayeon 
Jeongyeon
Jeongyeon
Momo
Momo
Sana
Sana
Jihyo
Jihyo
Chaeyoung 
Chaeyoung 
Tzuyu
Tzuyu
Dahyun
Dahyun
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T