អីយ៉ាស!! លោកព្រះ Zlatan បោះសម្ដីធ្ងន់ៗដូចចង់មកលេងប៉ះគ្នាជាមួយ​ Ronaldo នៅ Serie A

//s6.kh1.co/b8/b8b32d79108a4527c3f960964867c4321c2beb03.jpg
កីទ្បា

 ២១-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

បរទេស៖ ខ្សែប្រយុទ្ធ Zlatan Ibrahimvoic បានបង្ហាញដូចចង់វិលត្រឡប់មកលេងនៅទឹកដីប្រទេសអ៊ីតាលីវិញ នៅពេលដែលកិច្ចសន្យារវាងគេនិងក្លិប LA Galaxy អស់សុពលភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Zlatan Ibrahimvoic
កីឡាករ Zlatan Ibrahimvoic

ថ្លែងប្រាប់ទៅកាន់កាសែតកីឡាអ៊ីតាលី La Gazzetta dello Sport ខ្សែប្រយុទ្ធជម្រើសជាតិស៊ុយអែតរូបនេះបាននិយាយថា៖

“ខ្ញុំមានអាយុ ៣៨ឆ្នាំហើយ ប៉ុន្តែនៅតែមានសេចក្ដីស្រេកឃ្លានពានដូចក្មេងអីចឹង។ ខ្ញុំមិនទាន់គិតពីអនាគតរបស់ខ្ញុំទេ ខ្ញុំនឹងពិគ្រោះយោបល់ជាមួយគ្រួសាររបស់ខ្ញុំ។ ចំពោះការបន្តអាជីពក្នុងការលេង ខ្ញុំត្រូវការកន្លែងមួយដែលពិសេសសម្រាប់ខ្ញុំដែលអាចធ្វើឲ្យខ្ញុំកាន់តែខ្លាំង។”

កីឡាករ Zlatan Ibrahimvoic
កីឡាករ Zlatan Ibrahimvoic

អតីតខ្សែប្រយុទ្ធរបស់ Manchester United បានបន្តទៀតថា៖

“អ៊ីតាលីគឺជាផ្ទះទីពីររបស់ខ្ញុំ។ ខ្ញុំនឹងពិនិត្យមើលរាល់សំណើទាំងអស់ ប៉ុន្តែខ្ញុំចង់ទៅកន្លែងណាដែលមានការប្រកួតប្រជែងខ្ពស់។ បើសិនជាខ្ញុំជ្រើសរើសការត្រឡប់ទៅលេងនៅអ៊ីតាលីវិញ គឺខ្ញុំយល់ព្រមដោយខ្លួនឯង មិនមាននរណាម្នាក់អូសទាញខ្ញុំបាននោះទេ ព្រោះខ្ញុំជា Ibrahimovic។ ខ្ញុំនៅតែអាចរកបាន ២០គ្រាប់នៅ Serie A។”

កីឡាករ Zlatan Ibrahimvoic
កីឡាករ Zlatan Ibrahimvoic

ក្រោយធ្លាប់លេងឲ្យបណ្ដាក្លិបធំៗនៅអ៊ីតាលីជាច្រើន Zlatan លើកនេះដូចជាទំនងចង់មកចូលរួមជាមួយ Napoli។ ខ្សែប្រយុទ្ធវ័យជ្រេរូបនេះបានលើកឡើងយ៉ាងដូច្នេះថា៖

“ខ្ញុំចូលរួមកោតសរសើរចំពោះ Diego Maradona គ្មាននរណាម្នាក់ដូចគាត់នោះទេ។ ឃើញសេចក្ដីស្រឡាញ់ពីទីក្រុងដ៏ស្រស់ស្អាត បានធ្វើឲ្យខ្ញុំពិតជាចង់ទទួលបានបទពិសោធន៍មួយនៅ Napoli ដូចអ្វីអស្ចារ្យដែល Diego ធ្លាប់បានធ្វើ។ ខ្ញុំនិយាយនេះ មិនទាន់ប្រាកដថាជាការសម្រេចចុងក្រោយនោះទេ។ សម្រាប់ខ្ញុំ កីឡាដ្ឋាន the Stadio San Paolo តែងតែមានអ្នកគាំទ្រពេញជារៀងរាល់ថ្ងៃអាទិត្យ ហើយនៅទីនោះក៏មាន Carlo Ancelotti ដែលជាគ្រូបង្វឹកដ៏ល្អមួយរូបផងដែរ។”

កីឡាករ Zlatan Ibrahimvoic
កីឡាករ Zlatan Ibrahimvoic

គួរបញ្ជាក់ផងដែរថា Zlatan Ibrahimovic ធ្លាប់ប្រកបអាជីពជាមួយក្លិបនៅអ៊ីតាលី ៣រួចមកហើយរួមមាន Juventus, Inter Milan និង AC Milan៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T