Taeyeon នាងជាសមាជិកម្នាក់ ក្នុងក្រុមចម្រៀង Girls’ Generation ដ៏ល្បីឈ្មោះ ប្រចាំប្រទេសកូរ៉េខាងត្បូង ដែលមានអ្នកគាំទ្រយ៉ាងច្រើន នៅជុំវិញពិភពលោក ហើយកាលពីពេលថ្មីៗនេះ ប្រិយមិត្តគាំទ្ររបស់នាង បានធ្វើអោយមាន ការភ្ញាក់ផ្អើលជាខ្លាំង។

រូបថតមួយសន្លឹក ត្រូវបានបង្ហោះចូលក្នុងអ៊ីនធើណេត ដោយបានដាក់ចំណងជើងថា ការផ្សព្វផ្សាយ ពីថ្ងៃខួបកំណើតគំរប់ ២៥ឆ្នាំ របស់  Taeyeon ជាមួយឡានក្រុង ក្នុងទីក្រុងសេអ៊ូល។ ក្នុងនោះផងដែរ រូបថតនេះ ត្រូវបានទទួលការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ អ៊ីនធើណេត ជាពិសេសគឺប្រិយមិត្តគាំទ្រ របស់នាងតែម្តង ដោយមានមនុស្សជាច្រើនបាន ផ្តល់មតិយោបល់ថា ពិតជាអស្ចារ្យណាស់ នេះជាការជូនពរ ដែលមិនធ្លាប់ជួបពីមុនមកទាល់តែសោះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]