ខ្សែប្រយុទ្ធមាឌធំ Romelu Lukaku ស៊ុត២គ្រាប់ ជួយ Inter Milan យកឈ្នះ Sassuolo ក្រៅដី (មានវីដេអូ)

//s5.kh1.co/ac/ac6683424c4d572237da26dc81a44b884af84c65.jpg
កីទ្បា

 ២១-តុលា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អ៊ីតាលី៖ កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះមានកាប្រកួតរដ៏ជក់ចិត្តមួយក្នុងក្របខណ្ឌអ៊ីតាលី Serie A រវាងក្រុម Sassuolo ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Mapei Stadium ទទួលស្វាគមន៍ក្រុមភ្ញៀវ Inter Milan ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=634,h=428,q=100/83/83f91218efd5d3d6e2bbc0f98564cfdd4b8aa916.jpg

ក្នុងការប្រកួតនេះក្រុមទាំងពីរមានការសម្រុកគ្នាទៅវិញទៅមកដោយក្រុមម្ចាស់ផ្ទះមានឱកាសស៊ុតបាន៧ជើងចំគោលដៅ៤ដងនិងសម្រេចទីបាន៣គ្រាប់ចំណែកឯក្រុមភ្ញៀវ Inter Milan មានឱកាសស៊ុតបាន១០ជើងចំគោលដៅ៧ដងទម្លុះសំណាញ់ទីក្រុមម្ចាស់ផ្ទះបាន៤គ្រាប់។

កីឡាករ Lautaro Martinez និងមិត្តរួមក្រុម
កីឡាករ Lautaro Martinez និងមិត្តរួមក្រុម

៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះធ្វើបានដោយកីឡាករ៣រូបផ្សេងគ្នាដោយគ្រាប់ទី១ស៊ុតបញ្ចូលទីដោយកីឡាករ Domenico Beradi គ្រាប់ទី២រកបានតាមរយៈកីឡាករ Filip Djuricic និងគ្រាប់ទី៣ស៊ុតបញ្ចូលទីដោយកីឡាករ Jeremie Boga ចំណែកឯ៤គ្រាប់របស់ក្រុមភ្ញៀវធ្វើបានដោយកីឡាករ២រូបដោយកីឡាករ Lautaro Martinez ទម្លុះសំណាញ់ទីបាន២គ្រាប់ និងខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិកកីឡាករ Romelu Lukaku ស៊ុតបញ្ចូលទីបាន២គ្រាប់ដូចគ្នា។

កីឡាករ Romelu Lukaku
កីឡាករ Romelu Lukaku

ដូច្នេះការប្រកួតបញ្ចប់ទៅដោយក្រុមម្ចាស់ផ្ទះរងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវក្នុងលទ្ធផល៣ទល់នឹង៤៕

បើចង់ឃើញការស៊ុតបញ្ចូលទីគ្នាអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T