អបអរសាទរ! V ជាប់ឈ្មោះជា «តារាកូរ៉េប្រុសសង្ហាជាងគេ» ប្រចាំឆ្នាំ២០១៩

//s5.kh1.co/ad/adf53abee349a6a51419712cceeeb64d888aae5d.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ជាការពិតណាស់ មិត្តៗយុវវ័យដែលជាអ្នកគាំទ្រ វិស័យសិល្បៈកូរ៉េ K-Pop ប្រាកដជាមិនអាចមើលរំលងពី តារាប្រុស ដែលជាសមាជិកក្រុម BTS​ លោក V នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជារឿយៗ V តែងតែនាំយកអ្វី ដែលប្លែកភ្នែកចែកជូនហ្វេនៗ មិនថាស្នាដៃសិល្បៈ ឬក៏ស្ទាយ៍រៀបចំខ្លួនទេ គឺគួរឲ្យទាក់ទាញ​ ចាប់អារម្មណ៍និងត្រូវចិត្តអ្នករាល់គ្នាជានិច្ច។​ ដោយសារតែហេតុផលទាំងអស់នេះហើយ ទើបតារាកូរ៉េប្រុសរូបនេះ ទទួលបានគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់អ្នកគាំទ្រជាច្រើន ទាំងក្នុង និងក្រៅស្រុកតែម្ដង។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ V ទទួលបានភាពជោគជ័យជាថ្មី តាមរយៈការឈ្នះពានរង្វាន់ និងជាប់ឈ្មោះជា «តារាកូរ៉េប្រុស ដែលមានមុខមាត់ស្រស់ស្អាត និងរូបរាងសង្ហាជាងគេ» ប្រចាំឆ្នាំ២០១៩ ដោយមានការចូលរួម ប្រកួតប្រជែងពី សំណាក់បេក្ខជន៨៧រូប ហើយសុទ្ធសឹងតែជាតារាK-Pop មានរូបសម្បត្តិស្រស់ស្អាត មិនចាញ់គ្នានោះទេ។

ដោយឡែក គ្រាន់តែឃើញIdol ខ្លួនទទួលបានជ័យជម្នះបែបនេះ មានហ្វេនៗជាច្រើនបានបង្ហោះសារ អបអរសាទរដល់ V គ្រប់គ្នា ដែលអាចរក្សាបានតំណែងជា «ប្រុសស្អាតជាងគេ» តាំងពីឆ្នាំ២០១៧មកម្ល៉េះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

V សមាជិកBTS
V សមាជិកBTS
V សមាជិកBTS
V សមាជិកBTS
V សមាជិកBTS
V សមាជិកBTS
V សមាជិកBTS ទទួលបានតំណែង ជាប្រុសស្អាតជាងគេ
V សមាជិកBTS ទទួលបានតំណែង ជាប្រុសស្អាតជាងគេ
V សមាជិកBTS ទទួលបានតំណែង ជាប្រុសស្អាតជាងគេ
V សមាជិកBTS ទទួលបានតំណែង ជាប្រុសស្អាតជាងគេ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T