ប្លែកភ្នែកណាស់! ខេមរៈ សិរីមន្ត លេងខ្លួនឈុតប្រពៃណី ទាំងគ្រួសារ ពណ៌ក្រហមដូចៗគ្នា

//s4.kh1.co/0a/0aad1c8fce7f1b1a7a6ead0cb21992801ca6bf3e.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ មួយរយៈពេលនេះឃើញថា តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពលោក ខេមរៈ សិរីមន្ត តែងតែបង្ហាញនូវជីវិតគ្រួសារដ៏ពោរពេញដោយស្នាមញញឹម និងសុភមង្គលយ៉ាងខ្លាំង ស្របពេលដែលកូនៗទាំង៣កាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះ និងគ្រួសារទាំងមូលបាននាំគ្នាធ្វើការតែងខ្លួនយ៉ាងប្លែក ជាមួយនឹងឈុតប្រពៃណីពណ៌ដូចៗគ្នាយ៉ាងសក្រហមស្រស់ ជាមួយនឹងការចងក្បិន យ៉ាងស្រស់សង្ហាប្លែកគ្រប់គ្នាតែម្តង មិនថាក្មេងចាស់ប្រុសស្រីនោះទេ។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនក៏បាននាំគ្នាសរសើរដល់លោក និងគ្រួសារដែលបានជ្រើសរើសឈុតប្រពៃណីស្លៀកយ៉ាងសាកសមនឹងគ្នាបែបនេះ នៅក្នុងពិធីបុណ្យប្រពៃណីខ្មែរ។

រាល់រួបភាពជាច្រើនមិនត្រឹមតែមើលទៅប្លែកភ្នែក ជាមួយនឹងការតែងខ្លួនបែបនេះនោះទេ ក៏ប៉ុន្តែគ្រួសាររបស់លោកក៏មើលទៅមានសុភមង្គលខ្លាំងណាដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត និងភរិយា លេងឈុតប្រពៃណី
ខេមរៈ សិរីមន្ត និងភរិយា លេងឈុតប្រពៃណី
ខេមរៈ សិរីមន្ត និងគ្រួសារ លេងឈុតប្រពៃណី
ខេមរៈ សិរីមន្ត និងគ្រួសារ លេងឈុតប្រពៃណី
ខេមរៈ សិរីមន្ត និងគ្រួសារ លេងឈុតប្រពៃណី
ខេមរៈ សិរីមន្ត និងគ្រួសារ លេងឈុតប្រពៃណី
ខេមរៈ សិរីមន្ត និងគ្រួសារ លេងឈុតប្រពៃណី
ខេមរៈ សិរីមន្ត និងគ្រួសារ លេងឈុតប្រពៃណី
ខេមរៈ សិរីមន្ត និងគ្រួសារ លេងឈុតប្រពៃណី
ខេមរៈ សិរីមន្ត និងគ្រួសារ លេងឈុតប្រពៃណី
ខេមរៈ សិរីមន្ត និងគ្រួសារ លេងឈុតប្រពៃណី
ខេមរៈ សិរីមន្ត និងគ្រួសារ លេងឈុតប្រពៃណី
ខេមរៈ​ សិរីមន្ត
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T