ផ្ទុះការសរសើរ ក្រោយពីសិស្សថៃក្មេងៗមួយក្រុមនាំគ្នាដោះស្បែកជើង មុនចូលហាងទំនិញ

//s4.kh1.co/0d/0dd0ec18b09a989226e9c219a8823cb44ca6d6e2.jpg
សង្គម

 ២១-តុលា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ថៃ៖ ជាការពិតណាស់ ក្មេងៗតែងតែចាំនូវអ្វីដែលគ្រូ ឬឪពុកម្ដាយបានបង្រៀនទៅកាន់ពួកគេ។ ជាក់ស្ដែង ថ្មីៗនេះ ក្មេងៗសិស្សសាលាមួយក្រុម កំពុងទទួលបានការសរសើរនិងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីការបង្ហោះរូបភាពទៅលើបណ្ដាញសង្គម ដែលបង្ហាញពីពួកគេ នាំគ្នាដោះស្បែកជើង មុនចូលហាងទំនិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមប្រភពបានឲ្យដឹងថា ក្មេងៗសិស្សសាលាមួយក្រុមនោះ គឺរស់នៅតាមតំបន់ភ្នំដែលដាច់ស្រយ៉ាល និងបានធ្វើដំណើរកម្សាន្តជាមួយលោកគ្រូរបស់ពួកគេទៅកាន់ទីប្រជុំជន។

លុះមកដល់ហាងទំនិញមួយ លោកគ្រូបានណែនាំឲ្យសិស្សទាំងអស់ស្គាល់ពីហាងទំនិញដែលមានឈ្មោះថា សេវិន អ៊ីលេវិន ដោយបើកលក់២៤ម៉ោង ដែលមិនមាននៅក្នុងតំបន់ពួកគេរស់នៅឡើយ។ លោកគ្រូក៏បានអនុញ្ញាតឲ្យសិស្សទាំងអស់រើសយកទំនិញណាដែលមានតម្លៃសមរម្យផងដែរ មុនពេលគាត់ចូលបន្ទប់ទឹក។

លោកគ្រូបានឲ្យដឹងដែរថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីចេញពីបន្ទប់ទឹក បានឃើញសិស្សទាំងអស់នាំគ្នាដោះស្បែកជើង ទុកចំពីមុខហាងទំនិញ ក៏សួរទៅកាន់ពួកគេថា៖

«ហេតុអ្វីបានជានាំគ្នាដោះស្បែកជើងបែបនេះ?»

សិស្សម្នាក់បានឆ្លើយតបទៅវិញថា៖

«លោកគ្រូធ្លាប់បង្រៀនពួកខ្ញុំថា មុនចូលទីកន្លែងណាស្អាតៗ គួរតែដោះស្បែកជើង។»

អាប្បករិយានិងការឆ្លើយតបរបស់ពួកគេបានធ្វើឲ្យលោកគ្រូពេញចិត្ត និងមានមោទនភាពយ៉ាងខ្លាំង។

ទន្ទឹមនឹងនេះដែរ មានអ្នកលេងបណ្ដាញសង្គមជាច្រើនបានកោតសរសើរលោកគ្រូចំពោះការយកចិត្តទុកដាក់ និងផ្ដល់ដំបូន្មានល្អទៅកាន់សិស្សផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពសិស្សដោះស្បែកជើង
ទិដ្ឋភាពសិស្សដោះស្បែកជើង
ទិដ្ឋភាពសិស្សដោះស្បែកជើង
ទិដ្ឋភាពសិស្សដោះស្បែកជើង
ទិដ្ឋភាពសិស្សដោះស្បែកជើង
ទិដ្ឋភាពសិស្សដោះស្បែកជើង
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T