ចេះតែមានហើយ! នេះជាប្រតិកម្មរបស់ Jimin ពេលហ្វេនៗហៅលោកថា Jimin ក្បាលទំពែក

//s5.kh1.co/4f/4ff1d452ff90886ca644545e3df7b1141d9875ec.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ Jimin សមាជិកក្រុម BTS បានបង្ហាញប្រតិកម្មយ៉ាងគួរឲ្យស្រលាញ់ទៅកាន់ហ្វេនៗរបស់លោក នៅក្នុងវីដេអូ Live ខណៈពេលពួកគេ បង្អាប់លោកថា Jimin ក្បាលទំពែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ Jimin តែងតែបង្ហាញថា លោកមានក្ដីស្រលាញ់យ៉ាងធំធាងសម្រាប់ហ្វេន មិនខុសពីអ្វីដែលហ្វេនផ្ដល់ឲ្យលោកឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ លោកថែមទាំងមានមោទនភាពយ៉ាងខ្លាំងផងដែរ ចំពោះក្ដីស្រលាញ់ដែលហ្វេន មានចំពោះលោករហូតមក។ ប៉ុន្តែលោកមិនគិតថា ហ្វេននឹងនៅតែស្រលាញ់លោកនោះទេ ប្រសិនបើលោកមានក្បាលទំពែកនោះ។

ភ្លាមៗនោះ ក្រុមអ្នកគាំទ្របានបញ្ចេញមតិនៅក្នុងវីដេអូនោះថា ពួកគេនឹងស្រលាញ់ Jimin ក្បាលទំពែក។ គ្រាន់តែបានឃើញភ្លាម Jimin មិនអាចបញ្ឈប់ការគិតរបស់លោកបានឡើយ។

ដោយទប់មិនបាន Jimin បានលើកឡើងថា ហ្វេនម្នាក់នោះនិយាយកុហកហើយ វាមិនពិតនោះទេដែលអ្នកទាំងអស់គ្នា នៅតែស្រលាញ់លោក ទាំងលោកក្បាលទំពែកនោះ។ ហើយ Jimin ក៏បានបន្ថែមទៀតថា កុំហៅលោកថា Jimin ក្បាលទំពែកអី វាធ្វើឲ្យលោកក្រៀមក្រំ លោកស្ទើរតែចុច ​Report comment នោះទៅហើយ។ ម៉្យាងពេលនេះ Jimin ថាលោកនៅមានសក់ពេញក្បាលនៅឡើយ មិនទាន់ទំពែកទេ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T