Real Madrid ដាក់លុយ១០០លាននិងខ្សែប្រយុទ្ធជួរមុខម្នាក់ឲ្យ Man UTD ដើម្បីដោះដូរនឹងកីឡាករមួយរូប

//s4.kh1.co/62/62f5ca7894d6f775058f8cc26be7989b4451315b.jpg
កីទ្បា

 ២០-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាខ្សែបម្រើរបស់ Manchester United កីឡាករ Paul Pogba នៅតែគោលដៅរបស់ Real Madrid ទិញចូលដើម្បីមកពង្រឹងក្រុម ខណៈក្លិបយក្សអេស្ប៉ាញបានរៀបចំសំណើ ១០០លានអឺរ៉ូ បូកថែមឲ្យ Gareth Bale មួយរូបទៀតដើម្បីដោះដូរជាមួយ Pogba។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Paul Pogba
កីឡាករ Paul Pogba

បើតាមសារព័ត៌មានកីឡាដ៏ល្បីឈ្មោះនៅអឹរ៉ុបបានចុះផ្សាយថា Real Madrid បានទាក់ទងទៅកាន់ Pogba ម្ដងទៀតខណៈអ្នកចាត់ការទូទៅរបស់ Real Madrid លោក Zinedine Zidane ក៏បានទៅជួបគ្នាផ្ទាល់ជាមួយកីឡាករនៅទីក្រុងឌូបៃផងដែរ។ ប៉ុន្តែអ្នកចាត់ការទូទៅសញ្ជាតិបារាំងបានបញ្ជាក់ថាការជួបគ្នានោះគ្រាន់តែជាការចៃដន្យប៉ុណ្ណោះ។

ប្រភពពីក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថា Real Madrid ចង់នាំយកខ្សែបម្រើវ័យ ២៦ឆ្នាំនៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខដោយចង់ដាក់សំណើ១០០លានអឺរ៉ូ បូកជាមួយនិងខ្សែប្រយុទ្ធ Gareth Bale ដើម្បីដោះដូរជាមួយខ្សែបម្រើជម្រើសជាតិបារាំង Pogba។

កីឡាករ Gareth Bale
កីឡាករ Gareth Bale

គួរបញ្ជាក់ផងដែរថា កាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅកន្លងទៅលោក Zidane បានព្យាយាមតមមទិញ Paul Pogba យកមកកីឡដ្ឋាន Santiago Bernabeu ប៉ុន្តែបិសាចក្រហម Manchester United បានបដិសេធក្នុងការលក់ខ្សែបម្រើរូបនេះ៕

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T