ក្រោយពីបង្ហោះរូបថ្មីជាមួយក្មួយ! Kai ត្រូវមហាជនសរសើរថា អ្នកណាបានជាស្វាមីដឹងតែសំណាងហើយ

//s6.kh1.co/52/52222ee8c1ef9ae3894a8a6976482739274980fa.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង​ ៖ បន្ទាប់ពីការបង្ហោះរបស់ Kai នៅក្នុង Instagram កាលពីពេលថ្មីៗកន្លង ធ្វើឲ្យមនុស្សជាច្រើន ចាប់អារម្មណ៍ទៅលើ ភាពផ្អែមល្ហែមរបស់លោកទៅកាន់ក្មួយតូចៗជាទីស្រលាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារារូបនេះ ត្រូវបានគេស្គាល់ថា ជាលោកពូដ៏គំរូម្នាក់ ដែលតែងតែនាំក្មួយៗដើរលេង និងបង្ហាញក្ដីស្រលាញ់តាមរយៈការមើលថែ បញ្ចុកនំចំណី ព្រមទាំងងូតទឹកឲ្យពួកគេជាដើម។

ជាការពិតណាស់ Kai ពិតជាចូលចិត្តចំណាយពេលវេលាជាមួយនិងក្មេងៗ ហើយបង្ហោះរូបភាពឱបថើបពួកគេ។

ដោយសារតែលោកមានការងារមមាញឹកច្រើន សម្រាប់ការបង្ហាញខ្លួនថ្មី Kai ក៏ស្រាប់តែបង្ហោះសារខ្លីៗថា លោកពិតជានឹកក្មួយៗខ្លាំងណាស់។ ម្ដងនេះធ្វើឲ្យហ្វេនដល់ថ្នាក់ត្រូវរំភើបជំនួសក្មេងៗ ព្រោះតែលោកពូជាបុរសដ៏ផ្អែមល្ហែមបែបនេះ។

មិនត្រឹមតែប៉ុណ្ណោះទេ Kai បានធ្វើឲ្យមហាជន ច្រណែននឹងអនាគតកូនក្រមុំរបស់លោកផងដែរ។ ពួកគេបានពោលសរសើរថា នារីដែលបាន Kai ជាស្វាមី ពិតជាមានសំណាងខ្លាំងណាស់ ព្រោះលោកមិនត្រឹមតែឧស្សាហ៍ព្យាយាម រឿងរកលុយប៉ុណ្ណោះទេ នៅមានភាពផ្អែមល្ហែម ហើយស្រលាញ់ក្មេងយ៉ាងនេះទៀត ពិតជាស្វាមី Goals មែន៕

ចង់ដឹងថា តើ Kai បានបង្ហោះរូបភាពអ្វីខ្លះ?

តោះមកទស្សនារូបភាពខាងក្រោម ៖

រូបភាព Kai
រូបភាព Kai
រូបភាព Kai និងក្មួយៗ
រូបភាព Kai និងក្មួយៗ
រូបភាព Kai និងក្មួយៗ
រូបភាព Kai និងក្មួយៗ
រូបភាព Kai និងក្មួយៗ
រូបភាព Kai និងក្មួយៗ
រូបភាព Kai និងក្មួយៗ
រូបភាព Kai និងក្មួយៗ
រូបភាព Kai និងក្មួយៗ
រូបភាព Kai និងក្មួយៗ
រូបភាព Kai និងក្មួយៗ
រូបភាព Kai និងក្មួយៗ
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T