ចង់ដាច់ផ្ងារ! ស្ត្រីម្នាក់ភ័យខ្លាចរហូតទាល់តែដេកមិនលក់ ក្រោយពីឃើញខ្មោចនៅលើគ្រែរបស់កូន លុះព្រឹកឡើងទើបដឹងថាជា…!

//s4.kh1.co/32/32fdf3f66016287c3b5e71c4dd02fc3ab735f974.jpg
សង្គម

 ២០-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ ថ្មីៗកន្លងទៅនេះ ស្ត្រីជាម្ដាយមួយរូប កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្រោយពីចែករំលែករឿងដ៏គួរឲ្យភ័យខ្លាចមួយដែលទាក់ទងទៅនឹងកូនប្រុសតូចរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ស្ត្រីជាម្ដាយរូបនោះមានឈ្មោះថា Maritza Elizabeth អាយុ៣២ឆ្នាំ បានដេកមិនលក់ពេញមួយយប់ដោយសារភាពភ័យខ្លាច ក្រោយពីបើកមើលកាមេរ៉ាសុវត្ថិភាព ឃើញខ្មោចនៅលើគ្រែរបស់កូនប្រុស។

យោងតាមការបង្ហោះរូបភាព ដែលមានភ្ជាប់ជាមួយសារដោយសរសេរថា៖

«កាលពីយប់មិញ ខ្ញុំគិតថាមានខ្មោចទារកនៅលើគ្រែជាមួយកូនប្រុសរបស់ខ្ញុំ។ ខ្ញុំពិតជាខ្លាចខ្លាំងណាស់ ហើយខ្ញុំក៏មិនអាចដេកលក់ដែរ។ ខ្ញុំថែមទាំងព្យាយាមចូលទាំងភាពភ័យខ្លាចទៅក្នុងបន្ទប់កូនប្រុសរបស់ខ្ញុំដោយកាន់ពិលទៀតផង។ លុះព្រឹកឡើង ទើបខ្ញុំទៅមើលឲ្យច្បាស់ម្ដងទៀត ទើបដឹងថា វាគ្រាន់តែជារូបភាពទារកម្នាក់នៅលើពូក ដែលប្ដីរបស់ខ្ញុំភ្លេចដាក់ស្រោមពូក នៅពេលដែលគាត់ផ្លាស់ប្ដូរកម្រាលពូកឲ្យកូនប៉ុណ្ណោះ។»

សម្រាប់ការបង្ហោះនេះដែរ ទទួលបានការចែករំលែករហូតដល់ ២២៥,០០០ដងមកទល់ថ្ងៃនេះ និងមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានបញ្ចេញមតិបែបលេងសើចថា៖

«ព្រះជាម្ចាស់អើយ! ខ្ញុំប្រាកដជាភ័យស្លាប់ហើយ។ ខ្ញុំនឹងឲ្យប្ដីរបស់ខ្ញុំចូលទៅពិនិត្យជំនួសហើយ។»

«មើលក្នុងកាមេរ៉ាសុវត្ថិភាពគឺពិតជាគួរឲ្យខ្លាចពិតមែន។»

«ប្រសិនបើខ្ញុំជានាង ខ្ញុំនឹងយំរហូតចាំទាល់តែពន្លឺព្រះអាទិត្យរះ ទើបហ៊ានចូលទៅពិនិត្យមើល៕»

តើប្រិយមិត្តអ្នកអាចយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពខាងក្រោម៖

កូនប្រុសរបស់នាង
កូនប្រុសរបស់នាង
រូបនៅលើពូក
រូបនៅលើពូក
រូបភាពនិងសាររបស់នាង
រូបភាពនិងសាររបស់នាង
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T