ឈ្នះខ្សែក្រវ៉ាត់មាសមិនទាន់ក្ដៅសាច់!! ឡៅ ចិត្រា បន្តផ្ដួលជើងខ្លាំងថៃ ឡើងកក្រើកសង្វៀនទៀត (មានវីដេអូ)

//s4.kh1.co/09/098e35e32cc4085e68f635b301e8f6864997d74a.jpg
កីទ្បា

 ២០-តុលា-២០១៩ ១១ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ សិស្សគុនមកពីក្លិបឆ័ត្រយោងពិសេស៩១១ និងជាបេក្ខភាពជម្រើសជាតិត្រៀមទៅការប្រកួតស៊ីហ្គេមចុងឆ្នាំកីឡាករ ឡៅ ចិត្រា បានប្រកួតឈ្នះកីឡាករមកពីប្រទេសថៃ វិតថៈយ៉ាយុទ្ធ ដោយពិន្ទុ ក្នុងការប្រកួតគុនខ្មែរ កម្មវិធីជើងឯកតស៊ូគោជល់ នៅស្ថានីយ៍ទូរទស្សន៍ CNC ឬស្សីកែវ កាលពីល្ងាចថ្ងៃម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់ ៦១គីឡូក្រាម។ ការប្រកួតពេញ ៥ទឹកអ្នកគាំទ្រដែលទៅចូលរួមទស្សនាផ្ទាល់ពិតជក់ចិត្ត និងស្រែកហ៊ោរពេញសង្វៀនដោយកីឡាករកម្ពុជា ឡៅ ចិត្រា បានសម្រុកកីឡាករថៃខ្លាំងៗតាមរយៈការប្រើកណ្ដាប់ដៃម៉ាត់ ជង្គង់ និងកែង និងបានវ៉ៃធ្វើឲ្យកីឡាករថៃ ត្រូវលោកអាជ្ញាកណ្ដាលរាប់ម្ដងនៅទឹកទី១ ប៉ុន្តែមិនបានសន្លប់នោះទេ។ ជាលទ្ធផល ឡៅ ចិត្រា បានឈ្នះកីឡាករថៃ វិតថៈយ៉ាយុទ្ធ ដោយពិន្ទុ៕

ចង់ឃើញថា ឡៅ ចិត្រា យកឈ្នះកីឡាករ វិតថៈយ៉ាយុទ្ធយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

វីដេអូ៖ SportZone

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T