Ronaldo ស៊ុតច្បាស់ណាស់!! Juventus ឈ្នះ Bologna បន្តភាពមិនទាន់ស្គាល់ពាក្យថាចាញ់ (មានវីដេអូ)

//s5.kh1.co/48/4834245ac08af637277d8f35799abbfb6638b9ec.jpg
កីទ្បា

 ២០-តុលា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អ៊ីតាលី៖ សេះបង្កង់ Juventus បានបន្តភាពមិនទាន់ស្គាល់ពាក្យថាចាញ់ក្នុងក្របខណ្ឌ Serie A ៨ប្រកួតជាប់គ្នាក្នុងរដូវកាលថ្មីនេះ ក្រោយយកឈ្នះ Bologna ក្នុងលទ្ធផល ២ទល់នឹង១ កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=434,q=100/43/43bd54398a9a3834803e0e5d446c8fc98a9dff93.jpg

ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់នៅកីឡដ្ឋាន Allianz ជាង៤ម៉ឺននាក់ Juventus បាននាំមុខ Bologna មុននៅនាទី១៩ តាមរយៈការបាល់ស៊ុតបញ្ចូលទីយ៉ាងល្អរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo។ នាំមុខមុនបានត្រឹមតែ៧នាទី Bologna បានវាយបកតាមស្មើវិញនៅនាទី២៦ ដោយកីឡាករ Danilo។

យ៉ាងណាចូលដល់វគ្គទីពីរនៅនាទី៥៤ Juventus បានបើកការនាំមុខម្ដងទៀតដោយការស៊ុតរបស់ខ្សែបម្រើ Pjanic ខណៈលទ្ធផល ២ទល់នឹង១ បានបន្តរក្សារហូតដល់ចប់ការប្រកួត។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo
កីឡាករ Pjanic
កីឡាករ Pjanic

គួរឲ្យដឹងដែរថា ៨ប្រកួតកន្លងមកនៅក្របខណ្ឌ Serie A ក្នុងរដូវកាល ២០១៩-២០២០ ក្រុមរបស់លោក Sarri មិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ ដោយឈ្នះ៧ និងស្មើ១ មាន២២ពិន្ទុកំពុងឈរនៅកំពូលតារាងបណ្ដោះអាសន្ន៕

ចង់ឃើញថា Juventus បន្តភាពមិនទាន់ចាញ់ ៨ប្រកួតយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T