ទើបរួមរស់ជាមួយគ្នាបាន១ខែ Rainie Yang កំពុង​Depression នៃជីវិតគូ ក្រោយឃើញនាង ឧស្សាហ៍បង្ហោះបែបនេះ?

//s6.kh1.co/e8/e86fb1a7fa516f73ddc50adb75d9f836ec56cf40.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

តៃវ៉ាន់៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាចម្រៀងស្រី Rainie Yang ដែលបានចុះអេតាស៊ីវិល រួមរស់ជាមួយគ្នា ជាសាធារណៈ ជាមួយនឹង ​អ្នក​និពន្ធចម្រៀង ​Li Ronghao កាលពីថ្ងៃទី១៩ ខែកញ្ញា កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែក្រោយរួមរស់ជាផ្លូវការ ត្រឹមរយៈពេល១ខែប៉ុណ្ណោះ ពួកគេ ដូចជាមានការងារមមាញឹកខ្លាំង រហូតធ្វើឲ្យពួកគេ មិនសូវមានពេលជួបគ្នាប៉ុន្មានទេ ដែលកាន់តែទំនាក់ទំនងពួកគេ ឃ្លាតឆ្ងាយម្តងបន្តិចៗ។

ជាពិសេស ហ្វេនៗ ក៏សង្កេតឃើញថា តារាស្រីមុខក្មេងរូបនេះ ហាក់ដូចជា មិនរីករាយជាមួយនឹងជីវិតគូប៉ុន្មានទេ ដោយមួយរយៈចុងក្រោយនេះដែរ Rainie Yang តែងតែបង្ហោះសារខ្លី ឬរូបភាពប្លែកៗ នៅក្នុងStory អ៊ីនស្តារក្រាម។
ក្នុងនោះដែរ កាលពីថ្មីៗនេះ Rainie Yang ក៏បានបង្ហោះសារ ដែលបង្ហាញពីភាពតានតឹងរបស់នាង នៅក្នុងអ៊ីនស្តារក្រាម ហើយមិនបានប៉ុន្មានថ្ងៃ នាងក៏បានថតកែវស្រាទៀត។ រំលងប៉ុន្មានម៉ោង តារាស្រីរូបនេះ ក៏បានបង្ហោះរូបបន្តបន្ទាប់ ជាមួយនឹងផ្ទាំងពណ៌ប្រផេះ ស្រមោលៗ ដែលបង្ហាញពីភាពអាប់អួរ នៅក្នុងឆាកជីវិតរបស់នាង ក្នុងពេលបច្ចុប្បន្ន។

ក្រោយពីនាងបង្ហោះសារទាំងនេះ ក៏បានធ្វើឲ្យហ្វេនយល់ឃើញថា នាងប្រហែលមានរឿងតិចតួច ការអាក់អន់ ស្រពន់ចិត្ត ជាមួយនឹងជីវិតអាពាហ៍ពិពាហ៍ តែមិនដឹងថា ជារឿងអ្វីឲ្យច្បាស់។ ប៉ុន្តែទោះបីជាយ៉ាងណា ហ្វេនក៏បានលើកទឹកចិត្ត ឲ្យនាងព្យាយាមសម្រួលចិត្ត និងគិតអ្វីដែលល្អៗ សម្រាប់នាង និងគ្រួសារនាង ព្រោះថានាងទើបតែប្រើប្រាស់ ជីវិតគូមួយនេះ ទើបតែបាន១ខែតែប៉ុណ្ណោះ៕

Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yang និងស្វាមី
Rainie Yang និងស្វាមី
Rainie Yang និងស្វាមី
Rainie Yang និងស្វាមី
រូបភាពនៅក្នុង អ៊ីនស្តារក្រាម តែបង្កប់ន័យ
រូបភាពនៅក្នុង អ៊ីនស្តារក្រាម តែបង្កប់ន័យ
រូបភាពនៅក្នុង អ៊ីនស្តារក្រាម តែបង្កប់ន័យ
រូបភាពនៅក្នុង អ៊ីនស្តារក្រាម តែបង្កប់ន័យ
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T