មិនមើលនឹងភ្នែក! នាយកុយ ឆ្លៀតសួរសុខទុក្ខ អតីតតារាកំប្លែង តាការ៉េ សភាពកាន់តែចាស់ មានទាំងជំងឺ ស្របពេលជីវភាពក្រីក្រ

//s4.kh1.co/69/690a78555aa0ab0639abe43a931bace713d9bd6c.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការអាណិតអាសូរដល់ តារាកំប្លែងជើងចាស់ តាការ៉េ យ៉ាងខ្លាំង ស្របពេលដែលលោកបច្ចុប្បន្ន មានការលំបាកខ្លាំង ស្របពេលដែលបានឈប់ពីសិល្បៈអស់ពេលជាច្រើនឆ្នាំមកនេះ ដែលក្មេងៗជំនាន់ក្រោយជាច្រើន សឹងតែមិនស្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេលឈប់ពីសិល្បៈអស់ពេលជាច្រើនឆ្នាំមកនេះ ឃើញថាតារាជើងចាស់រូបនេះ ពិតជាពិបាកខ្លាំង ថែមទាំងមានជំងឺប្រចាំកាយ រីឯជីវភាពក៏ក្រីក្រទៀត ទាំងនេះបើយោងតាមការបង្ហោះពីតារាកំប្លែង នាយកុយ ដែលបានឆ្លៀតពេលទំនេរ ទៅសួរសុខទុក្ខដល់លោក។

ជាមួយគ្នានេះដែរ លោកក៏បានធ្វើការរៀបរាប់បន្ថែមថា៖ 

«ថ្ងៃនេះមកសម្តែងល្ខោនវត្តភែក នៅស្រុកភ្នំស្រួចកាត់តាមផ្លូវសម្រោងយ៉ោង ចូលមកដល់គ្រាំងស្លែងខ្ញុំក៏ចូលសួរសុខទុក្ខ តាការ៉េ ដែលគាត់ជាកំប្លែងជើងចាស់មានជំងឺពុកឆ្អឹង គួរអាសូរគាត់ណាស់មានជីវភាពខ្វះខាតថ្ងៃមុនបាន លោកហេងឡុង ជួយគាត់មួយដងហើយ ដើម្បីជួយសម្រួលជីវភាព និងថ្នាំលេបប្រចាំថ្ងៃផងដែរ សូមបងប្អូនកូនក្មួយមេត្តាជួយគាត់ផងអាណិតគាត់ណាស់»។

ទន្ទឹមនឹងដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាអ្នកលេងបណ្តាញសង្គមមួយចំនួន បានបង្ហាញអារម្មណ៍អាណិតអាសូរដល់លោកតាយ៉ាងខ្លាំង ដែលមានជីវភាព និងស្ថានភាពនាពេលបច្ចុប្បន្នលំបាក ស្របពេលដែលរូបរាងកាន់តែចាស់ឡើង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយកុយ
នាយកុយ
នាយកុយ
នាយកុយ
នាយកុយ
នាយកុយ
តាការ៉េ កាលពីប៉ុន្មានឆ្នាំមុន
តាការ៉េ កាលពីប៉ុន្មានឆ្នាំមុន
តាការ៉េ ពេលនេះ
តាការ៉េ ពេលនេះ
តាការ៉េ ពេលនេះ
តាការ៉េ ពេលនេះ
នាយកុយ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T