Messi, Griezmann, Suarez ម្នាក់មួយគ្រាប់!! Real Madrid ភ្លាត់ស្នៀតចាញ់ ខណៈ Barcelona ស៊ុត៣គ្រាប់ យក៣ពិន្ទុ ឡើងឈរលេខ១ (មានវីដេអូ)

//s5.kh1.co/70/70f6778f812f460d90c89015764a5ea2799d8888.jpg
កីទ្បា

 ២០-តុលា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ចំណាត់ថ្នាក់លេខ១ បណ្ដោះអាសន្នគិតត្រឹមសប្ដាហ៍ទី៩ ក្នុងក្របខណ្ឌ La Liga មានការប្រែប្រួលក្រោយ Real Madrid បានភ្លាត់ស្នៀតចាញ់ Real Mallorca ក្នុងលទ្ធផល ១ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់ផ្ដើមការប្រកួតបានត្រឹម៧នាទីម្ចាស់ផ្ទះ Mallorca បានបើកការនាំមុខមុនមកលើ Real Madrid តាមរយៈគ្រាប់បាល់របស់កីឡាករ Lago Junior។ ការប្រកួតអូសបន្លាយដល់ចប់ ៩០នាទីក្រុមរបស់លោក Zidane នៅតែមិនអាចរកគ្រាប់បាល់បានបើទោះបីព្យាយាមសម្រុកយ៉ាងណាក្ដី។

https://s4.kh1.co/__image/w=650,h=434,q=100/0b/0bded2947aae2b63caa9113c1d2c0b4e2f79c559.jpg

នៅក្នុងការប្រកួតនោះលោកអាជ្ញាកណ្ដាលក៏បានចាយកាតក្រហមមួយឲ្យកីឡាករកំពុងឡើងកូដរបស់ Real Madrid កីឡាករ Alvaro Odriozola ផងដែរនៅនាទី៧៤ ក្រោយទទួលបានកាតលឿង ២ដង។

ក្រោយបរាជ័យក្រោមថ្វីជើង Mallorca ដៃគូប្រជែងដ៏ធំរបស់ Real Madrid ក្លិបអ្នកមានបុណ្យ Barcelona បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ១ បណ្ដោះអាសន្នបន្ទាប់ពីការប្រកួតយប់មិញក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់មួយនេះបានយកឈ្នះ Eibar ក្នុងលទ្ធផល ០ទល់នឹង៣។

តារាងចំណាត់ថ្នាក់បណ្ដោះអាសន្នគិតត្រឹមសប្ដាហ៍ទី៩ថ្ងៃសៅរ៍
តារាងចំណាត់ថ្នាក់បណ្ដោះអាសន្នគិតត្រឹមសប្ដាហ៍ទី៩ថ្ងៃសៅរ៍

គ្រាប់ទាំង៣របស់ Barcelona ធ្វើបានសម្រេចដោយខ្សែប្រយុទ្ធជួរមុខទាំង៣រូបក្នុងម្នាក់មួយគ្រាប់ រួមមាន Griezmann, Messi និង Suarez។

https://s6.kh1.co/__image/w=650,h=488,q=100/52/522114170d88d15b6f728632cb352658e82f46b2.jpg

សូមទស្សនាវីដេអូ Highlight ទាំងពីរប្រកួតនៅខាងក្រោម៖

Real Mallorca 1-0 Real Madrid
Eibar 0-3 Barcelona
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T