ប្រុងប្រយ័ត្ន! ក្មេងស្រីវ័យជំទង់ម្នាក់ ត្រូវចោរប្លន់ទូរស័ព្ទទាំងកណ្ដាលថ្ងៃចែស និងទះក្បាលជាច្រើនដៃ (មានវីដេអូ)

//s5.kh1.co/a4/a4a236c75c366f9d5e76982a2a1d47c759ebe89e.jpg
សង្គម

 ២០-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ​ វេលាម៉ោង៩:០៥នាទីព្រឹក ក្មេងស្រីវ័យ១៥ឆ្នាំម្នាក់ ត្រូវបានចោរប្លន់ទូរស័ព្ទ និងទះក្បាលជាច្រើនដៃ។ ហេតុការណ៍នេះបានកើតឡើងនៅតំបន់ Cheras ក្នុងទីក្រុងគូឡាឡាំពួ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីបមួយបានបង្ហាញឲ្យឃើញថា នៅក្នុងថ្ងៃកើតហេតុ ក្មេងស្រីជំទង់រូបនោះ (មិនបញ្ចេញអត្តសញ្ញាណ) បានដើរកាន់ទូរស័ព្ទ។ ពេលនោះ ស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូមកពីក្រោយ រួចក៏ចាប់ទាញអាវ និងព្យាយាមយកទូរស័ព្ទពីដៃរបស់នាង។ ដោយទាញទូរស័ព្ទមិនបាន បុរសជាចោរបានទះក្បាលនាងជាច្រើនដង បណ្ដាលឲ្យនាងស្រែកយ៉ាងខ្លាំង។

ប្រភពបានឲ្យដឹងថា ចោរបានយកទូរស័ព្ទ និងជិះម៉ូតូគេចចេញដោយសុវត្ថិភាព។ ចំណែកក្មេងស្រីជំទង់នោះរងរបួសត្រង់បាតដៃ និងជង្គង់ផងដែរ។

យ៉ាងណាមិញ ក្រោយពីទទួលបានរបាយការណ៍ដែលទាក់ទងនឹងករណីប្លន់នេះរួចមក ប៉ូលិសបានចាប់ឃាត់ខ្លួនបុរសជាចោរ នៅក្នុងថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១:៣០នាទីព្រឹក។ ជនល្មើសត្រូវបានគេដឹងដែរថា គឺធ្លាប់ជាប់ពាក់ព័ន្ធជាមួយនឹងករណីប្លន់និងគ្រឿងញៀនក្នុងឆ្នាំ២០១៦ និងមិនមានការងារធ្វើ២០ឆ្នាំមកហើយ។ ការវិភាគទឹកនោមក៏បានបង្ហាញដែរថា ជនល្មើសជាអ្នកញៀនថ្នាំទៀតផង៕

សូមទស្សនាវីដេអូខាងក្រោម៖

ទិដ្ឋភាពថ្ងៃកើតហេតុ
ទិដ្ឋភាពថ្ងៃកើតហេតុ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T