គូជក់ចិត្ត!! Spurs ប៊ិះតែអត់ពិន្ទុក្នុងផ្ទះខ្លួនឯង ចំណែកឯគូ Man City ស៊ុតគ្នាដូចព្យុះ (មានវីដេអូ)

//s6.kh1.co/e3/e3f4f62702ed086a55666e2bf9f1668174c55872.jpg
កីទ្បា

 ២០-តុលា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ការប្រកួតបាល់ទាត់ពានរង្វាន់លីគកំពូលរបស់អង់គ្លេស Premier League បានឈានចូលមលដល់សប្ដាហ៍ទី៩ នៅចុងសប្ដាហ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះជើងខ្លាំងក្លិបមាន់ខ្នាយមាស Tottenham Hotspur រកបានត្រឹម ១ពិន្ទុនៅក្នុងផ្ទះខ្លួនឯងក្រោយប្រកួតស្មើគ្នាជាមួយ Watford ក្នុងលទ្ធផល ១ទល់នឹង១។

https://s5.kh1.co/__image/w=650,h=366,q=100/73/73abd8fd1ead28417801d96d7a8c6c8f793167e9.jpg

ក្រុមភ្ញៀវ Watford ជាអ្នកបើកការនាំមុខមុននៅនាទី៦ តាមរយៈកីឡាករ Abdoulaye Doucoure។ យ៉ាងណាការប្រកួតអូសបន្លាយស្ទើរតែចប់ទៅហើយពោលគឺនៅនាទី៨៦ Spurs បានវាយបកតាមស្មើវិញដោយបានសម្រេចដោយខ្សែប្រយុទ្ធអង់គ្លេស Dele Alli។

https://s6.kh1.co/__image/w=650,h=434,q=100/8c/8c85216bc6d1edfde7fb0893885f1ebe30f2771a.jpg

ក្រោយប៉ុន្មានប្រកួតធ្វើមិនសូវជាបានល្អ តំណែងអ្នកចាត់ការទូទៅនៅ Spurs របស់លោក Mauricio Pochettinho កំពុងតែរង្គោះរង្គើ។

ក្រឡេកមកមើលមួយគូទៀតនោះគឺជើងឯកឆ្នាំចាស់ Manchester City ធ្វើដំណើរទៅយក ៣ពិន្ទុពីម្ចាស់ផ្ទះ Crystal Palace ដោយយកឈ្នះក្នុងលទ្ធផល ២ទល់នឹង០។

https://s6.kh1.co/__image/w=650,h=434,q=100/24/24ffc02dbf1ecc857bcea0f44bb2be52727d32f3.jpg

២គ្រាប់របស់កូនក្រុមលោក Pep Guardiola រកបាននៅវគ្គទី១ទាំងពីរគ្រាប់ គឺនៅនាទី៣៩ ដោយខ្សែប្រយុទ្ធ Gabriel Jesus និងនៅនាទី៤១ ដោយប្រធានក្រុម David Silva។ អ្វីដែលគួរឲ្យកត់សម្គាល់សម្រាប់ការប្រកួតនោះគឺ Man City បានបើកការសម្រុកតាំងពីចាប់ផ្ដើមនាទី១តែម្ដង ដោយមានឱកាសស៊ុត១៦លើក ចំគោលដៅ៨លើក និងខុសគោលដៅ៨លើក។ ចំណែកឯ Crystal Palace មានឱកាស​៤លើក ចំគោលដៅ២ដង និងមិនចំគោលដៅ២ដង។

https://s5.kh1.co/__image/w=650,h=440,q=100/d9/d97b6b294bf953199d67712a15e27ef1664c0b54.jpg

ចំពោះលទ្ធផល ៦គូផ្សេងទៀតដែលប្រកួតកាលពីថ្ងៃសៅរ៍ជាមួយគ្នានោះគឺ៖

Everton 2-0 West Ham United

Bournemouth 0-0 Norwich City

Aston Villa 2-1 Brighton

Chelsea 1-0 Newcastle United

Leicester City 2-1 Burnley

Wlverhampton 1-1 Southampton

សូមទស្សនាវីដេអូ Highlight ការប្រកួតទាំងពីរនៅខាងក្រោម៖

Spurs 1-1 Watford
Crystal Palace 0-2 Man City
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T