បទថ្មីរបស់ ថេណា «ត្រូវ​ជា​អ្វី​នឹង​គ្នា» ​ទើប​ចេញ​ មាន​អ្នក​ចូល​ទស្សនារាប់ម៉ឺនដង! (Video Inside)

//s4.kh1.co/6c/6ce275650b347d212b656b30d3837995d719a3f4.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ តារាចម្រៀងប្រុសរូបរាងសង្ហា លោក ថេណា ត្រូវបានគេស្គាល់ថា ជាតារាចម្រៀង Original Song តែងតែនិពន្ធនូវបទចម្រៀងថ្មីៗ ជាស្នាដៃរបស់ខ្លួនផ្ទាល់ ដែលបទចម្រៀងនីមួយៗ សុទ្ធតែទទួលបាននូវការ គាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន ពិសេសគឺមិត្តៗយុវវ័យ នៅលើបណ្ដាញសង្គមម្ដងៗ។ យ៉ាងណាមិញ ថ្មីៗនេះ លោកក៏បានបញ្ចេញចម្រៀងថ្មី ដែលជាស្នាដៃនិពន្ធរបស់ខ្លួនមួយបទទៀតហើយ មានចំណងជើងថា «ត្រូវជាអ្វីនឹង» កំពុងតែឆក់បានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីទស្សនិកជន ពិសេសអ្នកមានស្នេហា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈបទចម្រៀងថ្មី «ត្រូវជាអ្វីនឹងគ្នា» របស់តារាចម្រៀងឯករាជ្យលោក ថេណា ពិតជាទទួលបានការ គាំទ្រច្រើន គួរឲ្យកត់សម្គាល់ ខណៈបទមច្រៀងច្រៀងរៀបរាប់ ពីជិវិតស្នេហាមួយបទនេះ ដែលប្រុសសង្ហាមុខ មានមន្តស្នេហ៍ ថេណា បញ្ចេញទើបតែបានប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏មានអ្នកចូលទស្សនា ជាង៨ម៉ឺនដង ក្នុងបណ្ដាញសង្គមយូធូប។

អត្ថន័យនៃបទចម្រៀងទាំងស្រុង គឺរៀបរាប់ពីស្នេហារបស់យុវវ័យមួយគូ ដែលបានស្រលាញ់គ្នា ប៉ុន្តែស្នេហា ពួកគេបានដើរដល់ផ្លូវបំបែកទៅវិញ ហើយម្នាក់ៗក៏បានជួបស្នេហាថ្មីរៀងខ្លួន ប៉ុន្តែពួកគេមានអារម្មណ៍ថា ឈឺចាប់នឹងកើតអារម្មណ៍ហួងហែងប្រច័ណ្ឌ ពេលដែលបានជួបមុខគ្នាម្ដងៗ។ ជាមួយគ្នានេះ សម្រាប់បទ ចម្រៀងថ្មីរបស់ ថេណា មិនត្រឹមតែមានមនោសញ្ចេតនា ចាក់ដោតអារម្មណ៍ប៉ុណ្ណោះទេ បើនិយាយពីទឹកដម សំឡេងរបស់ប្រុសស្អាតរូបនេះវិញ កាន់តែស្ដាប់កាន់តែជក់ចិត្ត ជាមួយសំឡេងបែបស្រទន់មានមនោសញ្ចេតនា ធ្វើឲ្យចម្រៀងមួយបទនេះ រឹតតែមានចំណុចទាក់ទាញ និងចាប់អារម្មណ៍ថែមទៀត។ចង់ដឹងកាន់តែច្បាស់ថា បទ«ត្រូវជាអ្វីនឹងគ្នា» របស់ថេណា ពីរោះ និងមានអត្ថន័យជ្រាលជ្រៅយ៉ាងណានោះ សូមរីករាយសណ្ដាប់នូវបទចម្រៀងនេះ ទាំងអស់គ្នា៖

ថេណា
ថេណា
ថេណា
ថេណា
ថេណា
ថេណា
ថេណា
ថេណា

ប្រភពkhmertalking

ថេណា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T