ក្នុងនាមជាតារាម្នាក់ Yaya និយាយពីបទពិសោធន៍ផ្ទាល់ខ្លួន ថាត្រូវប្រឈមមុខបែបណា ពេលមានពាក្យរិះគន់ខ្លាំងៗ តាមប្រព័ន្ធអ៊ីនធើណែត!

//s5.kh1.co/d3/d398b68f01be010c816d2d55874f0062a5553790.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ ជាការពិតណាស់ មនុស្សម្នាក់មិនអាចតម្រូវចិត្តមនុស្សរាប់រយ​រាប់ពាន់នាក់បាននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង​ ដូចអ្នកសិល្បៈជាដើម បើទោះបីជាពួកគេល្បីល្បាញ មានទេពកោសល្យ មានរូបសម្រស់ស្រស់ស្អាត មានអ្នកគាំទ្រច្រើនទាំងក្នុង និងក្រៅប្រទេសយ៉ាងណាក៏ដោយ ក៏នៅតែចៀសមិនផុតពីពាក្យរិះគន់ និងនៅតែមានអ្នកដែលមិនពេញចិត្តពួកគេដដែល។

ជាមួយគ្នានេះផងដែរ តារាសម្តែងស្រីកូនកាត់ថៃ-ណ័រវ៉េ នាង Yaya Urassaya ដែលជាតារាស្រីជួរមុខរបស់ប្រទេសថៃ បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន ថាត្រូវប្រឈមមុខបែបណា រាល់ពេលដែលទទួលបានពាក្យរិះគន់ខ្លាំងៗ តាមប្រព័ន្ធអ៊ីនធើណែត។

ដោយ Yaya បាននិយាយរៀបរាប់ថា៖

«រាល់ពេលដែលមានការ Comment ពាក្យមិនល្អមកកាន់ខ្ញុំ ខ្ញុំតែងតែព្យាយាមគិតថា វាគឺជាទីសាធារណៈ គ្រប់គ្នាអាចសរសេរពីអ្វីក៏បានដែរ តាមចិត្តពួកគេ។ ជាការពិតប្រសិនបើអ្នកអាន Comment ទាំងនោះ ប្រាកដជាប៉ះពាល់ដល់អារម្មណ៍របស់អ្នកជាមិនខាន ប៉ុន្តែអ្នកត្រូវតែព្យាយាមគិតវាទៅក្នុងន័យល្អ។ ពួកគេអាចនឹងមិនចូលចិត្តយើង ទើបសរសេរអ្វីដែលអាក្រក់ៗ ខ្លាំងៗបែបនេះ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំមិនចង់តបតអ្វីនោះទេ ខ្ញុំគិតថាប្រសិនបើយើងមិនទៅរវីរវល់ ហើយបណ្តោយឲ្យរឿងទាំងនោះកន្លងផុតទៅ មិនយូរទេពួកគេនឹងភ្លេចរឿងទាំងនោះហើយ។ យល់ល្អកុំទៅចាប់អារម្មណ៍នឹងវាអី!» ។

សរុបមកវិញ មិនបានមានន័យថា ត្រូវហាមប្រាមមិនឲ្យអ្នកគាំទ្រធ្វើការរិះគន់ ទៅលើតារានោះទេ ប៉ុន្តែរាល់ការរិះគន់ ត្រូវប្រើពាក្យសម្តីឲ្យបានសមរម្យ ឬរិះគន់ក្នុងន័យកែលម្អ និងមិនគួរប្រើពាក្យសម្តីបែបជាន់ពន្លិច ឬបំបាក់ទឹកចិត្តបុគ្គលណាម្នាក់ឡើយ។ ពេលខ្លះសម្តីដែលអ្នកនិយាយដោយមិនបានគិតមួយពេល អាចក្លាយទៅជារឿងអវិជ្ជមាន ដែលដក់ជាប់អារម្មណ៍របស់មនុស្សម្នាក់ទៀត ជារៀងរហូតក៏អាចថាបាន។ ដូច្នេះគួរគប្បីមានការប្រុងប្រយ័ត្ន មុនពេលនិយាយ ឬផ្តល់ដំបូន្មានទៅកាន់អ្នកណាម្នាក់៕

សូមទស្សនារូបភាពខាងក្រោម៖ 

Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T