គួរឲ្យសរសើរណាស់! លីកា សមាជិកក្រុមរាំ OMG ខំប្រឹងរាប់ឆ្នាំ ទម្រាំទទួលបានពានរង្វាន់ ពីប្រទេសក្រៅ

//s6.kh1.co/2b/2b54e0bd2f84ee5bd37ae5cb6f9a070accb7c19b.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ ទោះជា តារាស្រីវ័យក្មេង កញ្ញា លីកា ដែលជាសមាជិកក្រុមរាំ OMG បានឈានជើងចូលក្នុងសិល្បៈ មិនយូរប៉ុន្មានក៏ដោយ តែនាងបានទាញយក ការចាប់អារម្មណ៍ពីសំណាក់មិត្តៗយុវវ័យបានយ៉ាងច្រើន ដោយសារតែសមត្ថភាព បញ្ចេញក្បាច់រាំរស់រវើក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ លីកា មិនត្រឹមតែមានទេពកោសល្យសិល្បៈតែមួយមុខទេ តែតារាស្រីរូបនេះ មានមុខមាត់ឃ្យូត និងរូបរាងខ្ពស់ស្រលូនគួរឲ្យទាក់ទាញ ថែមទាំងមានស្ទាយ៍តុបតែងខ្លួន បានកាលីបទាន់សម័យត្រូវចិត្ត ហ្វេនៗខ្លាំងណាស់។

ជាមួយគ្នានេះដែរ ព្រោះតែការខិតខំប្រឹងប្រែងតស៊ូ ជម្នះគ្រប់ឧបសគ្គក្នុងវិថីមួយនេះហើយ គួបផ្សំសមត្ថភាពនិងរូបសម្ផស្ស ព្រមទាំងប្រជាប្រិយភាពដ៏ខ្លាំងក្លា ប្រចាំប្រទេសកម្ពុជាផងនោះ ទើបធ្វើឲ្យ លីកា ទទួលបានពានរង្វាន់ និងប័ណ្ណសរសើរ  «Asean Top Social Media Influencers Of Cambodia» ពីប្រទេសម៉ាឡេស៊ី។

ជាក់ស្ដែង គ្រាន់តែទទួលបានពាននេះភ្លាម សមាជិកក្រុម OMG រូបនេះ សម្ដែងភាពរំភើបនិងរីករាយក្រៃលែង ជាពិសេស មិនភ្លេចថ្លែងពាក្យអរគុណ ដល់ហ្វេនៗទាំងអស់ ដែលតែងតែចាំគាំទ្រ និងលើកទឹកចិត្តដល់នាង ឲ្យមានថ្ងៃដ៏ពិសេសបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖​

លីកា
លីកា
លីកា
លីកា
លីកា
លីកា
លីកា ទួលបានពាន និងប័ណ្ណសរសើរ
លីកា ទួលបានពាន និងប័ណ្ណសរសើរ
ពាន និងប័ណ្ណសរសើរ ដែលលីកា ទទួលបានពីប្រទេសម៉ាឡេស៊ី
ពាន និងប័ណ្ណសរសើរ ដែលលីកា ទទួលបានពីប្រទេសម៉ាឡេស៊ី
លីកា(OMG)
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T