Messi ជម្រុញឱ្យ Barcelona ចូលរួមប្រជែងជាមួយនឹង Arsenal ចរចាយកកីឡាករ១រូបក្នុងតម្លៃ៣០លានអឺរ៉ូ

//s6.kh1.co/5e/5eae0d6d567cf51c8eec285f5015a50d7d85e47d.jpg
កីទ្បា

 ១៩-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ តាមសេចក្តីរាយការណ៍បានអោយដឹងថា កីឡាករ Lionel Messi បានជម្រុញអោយក្លិប Barcelona ចូលរួមប្រជែងជាមួយនឹង Arsenal ដើម្បីចចារយកកីឡាករ Unai Nunez ពីក្លិប Athletic Bilbao។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈកាសែត Daily Mail បានឱ្យដឹងថា ក្លិប​ Everton និង Arsenal កំពុងតាមប្រមាញ់យកកីឡាករ Unai Nunez ពី Athletic Bilbao។

  កីឡាករ Unai Nunez
  កីឡាករ Unai Nunez

យោងតាមកាសែត Don Balon បានឱ្យដឹងថា កីឡាករ Lionel Messi បានផ្ដល់យោបល់ឱ្យក្លិប ​Barcelona ចុះកិច្ចព្រមព្រៀងយកកីឡាករ Nunez មកកាន់ទឹកដី Nou Camp ដែលបច្ចុប្បន្នខ្សែការពាររូបនេះ មានតម្លៃប្រមាណ៣០លានអឺរ៉ូ (ឬប្រហែល៣៣លានដុល្លារអាមេរិក)។

ក្លិប Barcelona អាចនឹងពិចារណាក្នុងការទិញខ្សែការពាររូបនេះ បន្ទាប់ពីក្លិបកំពុងខ្វះកម្លាំងក្នុងតំបន់ការពារដោយសារតែខ្សែការពារ Samuel Umtiti បានរងរបួស។

  កីឡាករ Unai Nunez
  កីឡាករ Unai Nunez

គួរបញ្ជាក់ផងដែរថា កីឡាករវ័យ២២ឆ្នាំរូបនេះ មិនសូវជាពេញចិត្តនឹងអ្នកចាត់ការទូទៅ លោក Gaizka Garitano នោះទេ បន្ទាប់ពីរូបគេបង្ហាញខ្លួនបានតែ ៣ដងប៉ុណ្ណោះ ក្នុងរដូវកាលនេះ ដោយកន្លែងរបស់គេត្រូវបានជំនួសដោយកីឡាករ Yeray Alvarez និង Inigo Martinez ដែលនេះអាចជាកត្តាមួយជម្រុញអោយកីឡាករ Unai Nunez ចង់ចាកចេញពីក្លិប៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T