អង្គការម៉ារីស្តូប នាំយកមកវិញនូវទិវា «សិទ្ធិក្នុងការជ្រើសរើស» ដើម្បីអបអរសិទ្ធិរបស់ស្រ្តី នៅក្នុងការធ្វើការសម្រេចចិត្ត!

//s4.kh1.co/31/312a1258a45d57c0392c0d62ecd360d4c6281d86.jpg
សង្គម

 ១៩-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ សាធារណជនគ្រប់រូប គឺត្រូវបានអញ្ជើញមកកម្មវិធីទិវា «សិទ្ធិក្នុងការជ្រើសរើស» នៅថ្ងៃទី១៧ ខែតុលា ដើម្បីអបអរ និងលើកកម្ពស់ស្រ្តីក្នុងការទទួលបានព័ត៌មាន និងធ្វើការសម្រេចចិត្តលើសិទ្ធិក្នុងការបន្តពូជរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅឆ្នាំទី២នេះ ទិវាសិទ្ធិក្នុងការជ្រើសរើសដែលជាកម្មវិធីផ្តួចផ្តើមដោយអង្គការ Marie Stopes នឹងត្រឡប់មកវិញ ដើម្បីលើកកម្ពស់ស្រ្តីក្នុងគ្រប់គ្រងជីវិតរបស់គាត់ និងអនុវត្តសិទ្ធិនៃការទទួលបានព័ត៌មានពីជម្រើសសុខភាពបន្តពូជ និងសេវាកម្មដែលមានសុវត្ថិភាព រួមមានទាំងការរំលូតកូនដោយសុវត្ថិភាពផងដែរ។

  កម្មវិធីទិវា «សិទ្ធិក្នុងការជ្រើសរើស»
  កម្មវិធីទិវា «សិទ្ធិក្នុងការជ្រើសរើស»

បើទោះបីជាសេវាកម្មរំលូតកូនស្របច្បាប់ក៏ដោយ ប៉ុន្តែព័ត៌មានពីសេវាកម្មនេះនៅមានកម្រិត ហើយនៅតែជាប្រធានបទ ដែលមិនត្រូវបានជជែកនៅប្រទេសកម្ពុជា ដែលនាំឲ្យស្រ្តីទៅស្វែងរកសេវាកម្មដែលមិនមានសុវត្ថិភាព ដោយសារតែការភ័យខ្លាច ខ្មាសអៀន ឬមិនមានព័ត៌មានគ្រប់គ្រាន់។ ការបំបាត់ការរំលូតកូនដោយមិនមានសុវត្ថិភាព និងធានាថាទារកគ្រប់រូប គឺសុទ្ធតែទទួលបានការត្រូវការ គឺជាគុណតម្លៃរបស់អង្គការ Marie Stopes តាំងពីពេលចាប់ផ្តើមដំបូងនៅប្រទេសកម្ពុជានាឆ្នាំ១៩៩៨។

សាធារណជនគ្រប់ភេទទាំងអស់បានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធី ដែលធ្វើឡើងមួយកំណាត់ថ្ងៃនេះ ដោយមានព័ត៌មាន និងសកម្មភាពកម្សាន្តជាច្រើននៅ Futures Factory វេលាម៉ោង១ដល់ម៉ោង៦ល្ងាច។ កម្មវិធីនេះរួមមានការតាំងពិព័រណ៌រូប ល្បែងកម្សាន្ត ការសម្តែង ការគូរគំនូរ ការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ និងការចូលរួមរបស់ Feminist Voices

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ www.facebook.com/MarieStopesKH

  កម្មវិធីទិវា «សិទ្ធិក្នុងការជ្រើសរើស»
  កម្មវិធីទិវា «សិទ្ធិក្នុងការជ្រើសរើស»

អ្នកចូលរួមមិនត្រឹមតែបានដើរមើលកម្សាន្ត និងចូលរួមក្នុងសកម្មភាពដែលពួកគេចង់ទេ ប៉ុន្តែពួកគាត់ក៏បានចូលរួមក្នុងការសិក្សាពីសុខភាពបន្តពូជ វិធីសាស្រ្តពន្យារកំណើត និងការរំលូតកូនដោយសុវត្ថិភាព ក៏ដូចជាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ស្រ្តីឲ្យគ្រប់គ្រងរាងកាយរបស់គាត់ និងធ្វើការសម្រេចចិត្តដ៏ល្អចំពោះសុខភាពគាត់ និងអនាគតរបស់គាត់។

អ្នកស្រី Amy Williamson នាយកប្រចាំប្រទេសរបស់អង្គការ Marie Stopes បានឲ្យដឹងថា៖

«បើទោះជាស្រ្តីជាច្រើននៅខ្វះខាតព័ត៌មាន និងការទទួលបានសេវាកម្មរំលូតកូនដោយសុវត្ថិភាពនៅប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែយើងកំពុងតែខិតខំប្រឹងប្រែងបំបាត់គំលាតនេះ ដើម្បីធានាបានថា គ្រប់ស្រ្តីទាំងអស់មានជម្រើសក្នុងការរំលូតកូនប្រសិនបើពួកគាត់ចង់ ដោយមិនផ្តល់ហានិភ័យដល់សុខភាពរបស់គាត់»។

អ្នកស្រីបានសម្តែងគំនិតវិជ្ជមានទៅលើអនាគតនៃសិទ្ធិសុខភាពបន្តពូជរបស់ស្រ្តីនៅប្រទេសកម្ពុជាថា៖

«ជាមួយនឹងសកម្មភាព និងការខិតខំលើកកម្ពស់ និងផ្សព្វផ្សាយរបស់យើងដូចជា ទិវាសិទ្ធិក្នុងការជ្រើសរើសនេះ ក៏ដូចជាការខិតខំរបស់ស្ថាប័នពាក់ព័ន្ធ យុវវ័យនឹងកាន់តែយល់ដឹងបន្ថែមពីសុខភាពបន្តពូជរបស់ពួកគេ វិធីក្នុងការការពារខ្លួន និងជម្រើសដែលអាចទទួលបានប្រសិនបើពួកគេមានផ្ទៃពោះដោយចៃដន្យ។ ទាំងអស់នេះ គឺដើម្បីប្រាកដថា យុវវ័យ ជាពិសេសស្រ្តីនឹងអាចពង្រីកសក្តានុពលរបស់ពួកគាត់ដោយចាប់ផ្តើមបង្កើតគ្រួសារនៅពេលដែលគាត់បានត្រៀមខ្លួនរួចរាល់ហើយ»។

ទិវាសិទ្ធិក្នុងការជ្រើសរើស គឺជាកម្មវិធីដែលចូលរួមដោយសេរី និងស្វាគមន៍សាធារណជនទាំងអស់។ ដើម្បីបង្ហាញពីការគាំទ្រ យើងលើកទឹកចិត្តឲ្យពួកគេចែករំលែកកម្មវិធីនេះ និងរូបភាពតាមរយៈបណ្តាញសង្គមជាមួយនឹង #PowerofChoice

  កម្មវិធីទិវា «សិទ្ធិក្នុងការជ្រើសរើស»
  កម្មវិធីទិវា «សិទ្ធិក្នុងការជ្រើសរើស»
  កម្មវិធីទិវា «សិទ្ធិក្នុងការជ្រើសរើស»
  កម្មវិធីទិវា «សិទ្ធិក្នុងការជ្រើសរើស»
  កម្មវិធីទិវា «សិទ្ធិក្នុងការជ្រើសរើស»
  កម្មវិធីទិវា «សិទ្ធិក្នុងការជ្រើសរើស»

ស្ត្រីទាំងឡាយដែលមានបំណងចង់ទទួលបានដំបូន្មានល្អៗអំពីមធ្យោបាយពន្យារកំណើត ឬជម្រើសផ្សេងៗទាក់ទងនឹងការមានផ្ទៃពោះដោយចៃដន្យ ឬឥតព្រាងទុក អាចទំនាក់ទំនងទៅកាន់អង្គការម៉ារីស្តូបបាន។ ពួកគេអាចទូរស័ព្ទទៅកាន់ អង្គការម៉ារីស្តូប តាមរយៈទូរស័ព្ទលេខ ០១២ ៩៩៩ ០០២ ឬ​​០៩៨ ៩៩៩ ១០២ ឬតាមរយៈបណ្ដាញហ្វេសប៊ុក www.facebook.com/MarieStopesKH។ ស្ត្រីទាំងអស់ក៏អាចអញ្ជើញមកកាន់ គ្លីនិកម៉ារីស្តូប ដោយផ្ទាល់ ដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា ឬនៅតាមសេវាសុខភាពសាធារណៈ ដើម្បីសាកសួរព័ត៌មានផ្សេងៗ។ សូមចូលទៅកាន់គេហទំព័ររបស់អង្គការម៉ារីស្តូប ដែលមានអាស័យ​ដ្ឋាន៖ www.mariestopes.org.kh

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T