ធ្លាប់តែឃើញ Lisa ដាក់សក់សេះ ដល់ពេលត្រូវខ្យល់ប៉ើង ទៅជាបែបនេះសោះ!

//s4.kh1.co/3a/3a31cda952e55c9545e1ba2650e76e8ece634a68.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ បើគិតទៅ តារាស្រីសមាជិកក្រុម Blackpink នាង Lisa បានប្រឡូកក្នុងវិស័យសិល្បៈចម្រៀង រយៈពេលជិត៣ឆ្នាំ រួចមកហើយ និងថែមទាំងបានកសាងភាពល្បីល្បាញ និងទាញយកប្រជាប្រិយភាព​ បានមិនចេះតិចពីហ្វេនៗក្នុង និងក្រៅប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ Lisa ជាតារាមួយរូប សម្បូរទៅដោយទេពកោសល្យសិល្បៈ និងស្ទាយ៍តុបតែងខ្លួនបានស្រស់ស្អាត និងប្លែកៗជានិច្ច។ ប៉ុន្តែមានចំណុចមួយដែល Lisa មិនបានផ្លាស់ប្ដូរទាល់តែសោះ តាំងពីចូលសិល្បៈដំបូង គឺស្ទាយ៍សក់សេះខាងមុខរបស់នាងផ្ទាល់តែម្ដង​ ដែលធ្វើឲ្យមហាជនងឿងឆ្ងល់ និងចង់ឃើញមុខមាត់ របស់តារាស្រីរូបនេះ ពេលគ្មានម៉ូតសក់សេះ គ្រប់គ្នា។

ស្រាប់តែ ថ្មីៗនេះ Lisa បានបង្ហាញវត្តមាន នៅឯព្រលានយន្តហោះ Incheon ជាមួយនឹងរូបរាងដ៏គួរឲ្យស្រលាញ់ ក្នុងឈុតអាវពណ៌ផ្កាឈូក និងមានម៉ូតសក់ទម្លាក់ សក់សេះដូចរាល់ដង មើលទៅដូចតុក្កតាបេះបិទ។

ប៉ុន្តែ ស្រាប់តែពេលនោះ មានខ្យល់បោកបក់ខ្លាំង ធ្វើឲ្យសក់ខាងមុខរបស់នាង ប៉ើងឡើងលើ បង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីថ្ងាសដ៏ធំទូលាយរបស់ សមាជិកក្រុម Blackpink ដែលជារូបភាពកម្រនឹងបានឃើញណាស់។

ជាមួយគ្នានេះដែរ គ្រាន់តែឃើញបែបនេះភ្លាម បាននាំអារម្មណ៍អ្នកគាំទ្រ ទាំងអស់ភ្ញាក់ផ្អើលគ្រប់គ្នា និងសុទ្ធសឹងតែបានបញ្ចេញមតិថា ទោះជាគ្មានស្ទាយ៍សក់សេះក៏ដោយ ក៏​ Lisa នៅតែមើលទៅស្រស់ស្អាត មិនដូចពាក្យចចាមអារ៉ាមថា ថ្ងាសនាងធំ មិនសូវស្អាតនោះទេ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

 Lisa 
 Lisa 
 Lisa 
 Lisa 
 Lisa នៅព្រលានយន្តហោះ
 Lisa នៅព្រលានយន្តហោះ
 Lisa ពេលសក់សេះប៉ើងឡើង
 Lisa ពេលសក់សេះប៉ើងឡើង
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T