តាំងពីក្លាយជាមេម៉ាយមក Song Hye Kyo កាន់តែមានមន្តស្នេហ៍ ចូលរួមកម្មវីធីគេម្សិលមិញ ផ្អើលអស់ភ្ញៀវ!

//s4.kh1.co/08/0893ed871f4d8b03375a69b318afb9b40bcfb5f8.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ កំពូលតារាសម្តែងស្រី Song Hye Kyo បានបង្ហាញខ្លួននៅក្នុងកម្មវិធីសម្ពោធរបស់ប៊្រេនល្បីឈ្មោះមួយ នៅក្នុងទីក្រុងសេអ៊ូល។ តួយ៉ាង នេះគឺជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងបំផុតនៅក្នុងប្រទេសកូរ៉េ បន្ទាប់ពីនាងបានធ្វើការលែងលះជាមួយនឹងអតីតស្វាមីវ័យក្មេងរូបសង្ហា​ Song Joong Ki

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនថាយ៉ាងណា ចាប់តាំងពីប្រកាសលែងលះគ្នាជាផ្លូវការ ក្លាយជាអ្នកមេម៉ាយក្តៅស្រួយមក មហាជនគ្រប់គ្នាសង្កេតឃើញថា សម្រាប់របស់តារាស្រី Song Hye Kyo កាន់តែមានភាពស្រស់ស្អាតផូរផង់ និងជាពិសេសកាន់តែមានមន្តស្នេហ៍ទាក់ទាញ បែបនារីវ័យកណ្តាលថែមទៀតផង។

ជាក់ស្តែង ក៏ដូចជាកាលពីម្សិលមិញ ការបង្ហាញខ្លួនរបស់ Song Hye Kyo បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ភ្ញៀវកិត្តិយសដែលបានចូលរួមទាំងអស់ ជាមួយនឹងសម្រស់និងការតុបតែងខ្លួនរបស់នាង គឺពិតជាស័ក្តសមជាកំពូលតារាសម្តែងលំដាប់លេខ១ ប្រចាំប្រទេសមិនខុសឡើយ។

ជាការពិតណាស់ ការបង្ហាញខ្លួនរបស់អ្នកមេម៉ាយចាយសម្រស់រូបនេះ ទទួលបានការកោតសរសើរយ៉ាងច្រើនលើសលប់ ពីបណ្តាអ្នកនិយមលេងអ៊ីនធឺណែត ដោយនាងបានស្លៀកនូវរ៉ូបពណ៌ខ្មៅ ទម្លាក់សក់ ផាត់មុខបែបស្តើងៗ មានស្នាមញញឹមតិចៗ ពោរពេញទៅដោយភាពថ្លៃថ្នូរ គួរឲ្យលង់ស្នេហ៍។

មិនតែប៉ុណ្ណោះ សម្រស់បច្ចុប្បន្នរបស់នាង ក៏កំពុងតែក្លាយជាប្រធានបទក្តៅ នៅលើបណ្តាញអ៊ីនធើណែតថែមទៀតផងដែរ៕

សម្រស់របស់ Song Hye Kyo ចូលរួមកម្មវិធីគេម្សិលមិញ

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T