ញាក់សាច់! Ronaldo រកប្រាក់ចំណូលពីបណ្ដាញសង្គម Instagram បានច្រើនជាងប្រាក់ខែដែលគាត់ទទួលបានពី Juventus

//s5.kh1.co/44/44bae0a767ebb2da7e5a7e1ea75885b72992e1ad.jpg
កីទ្បា

 ១៩-តុលា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ យោងតាមគេហទំព័រ Business Insider បានអោយដឹងខ្សែបម្រើប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្កាល់កីឡាករ Cristiano Ronaldo អាចរកប្រាក់ចំណូលពីការបង្ហោះរូបភាពនៅលើបណ្ដាញសង្គម Instagram បាន៣៦,៩លានផោន (ឬប្រហែល៤៧,៩លានដុល្លារអាមេរិក) ច្រើនជាងប្រាក់ខែដែលគាត់ទទួលបានពីក្លិប ​Juventus ២៦លានផោន (ឬប្រហែល៣៤លានដុល្លារអាមេរិក) ក្នុង១ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

កីឡាករ Christian Ronaldo ជាបុគ្គលដែលរកប្រាកចំណូលបានច្រើនជាងគេបំផុតពីបណ្ដាញសង្គម Instagram បើធៀបទៅនឹងតារាល្បីៗដូចជា តារាបង្ហាញម៉ូដ Kylie Jenner តារាចម្រៀង Selena Gomez និងគូប្រជែងរួមអាជីពកីឡាករ Lionel Messi។

អតីតកីឡាករឆ្នើមរបស់ Manchester United និង Real Madrid រូបនេះមានចំនួនអ្នក Follower រហូតដល់ទៅ ១៨៦ លាននាក់ ដែលជាមធ្យមគេទទួលបាន ៧៥២,០០០ ផោន (ឬប្រហែល៩សែនដុល្លារអាមេរិក) សម្រាប់ការបង្ហោះផ្សាយពាណិជ្ជកម្មម្ដង។

  កីឡាករ Cristiano Ronaldo 
  កីឡាករ Cristiano Ronaldo 

គួរបញ្ជាក់ផងដែរថា កីឡាករ Christiano Ronaldo ជាកីឡាករដ៏ជោគជ័យ១រូបក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ ដោយកាលពីពេលថ្មីនេះៗរូបគេទើបតែស៊ុតបានគ្រាប់ទី៧០០របស់ខ្លួន ក្នុងអាជីពបាល់ទាត់កាលពីប្រកួតទល់នឹងក្រុមអ៊ុយក្រែនវគ្គជម្រុះយូរ៉ូឆ្នាំ២០២០៕

ប្រភព៖ The Sun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T