ក្រុមហ៊ុន Hyundai Camko Motor ប្រារព្ធកម្មវិធីអបអរសាទរខួបគម្រប់១០ឆ្នាំ!

//s6.kh1.co/80/808d43cc61387bb2708fe6cf49c359d5c9a52158.jpg
សង្គម

 ១៩-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុន Hyundai Camko Motor បានប្រារព្ធកម្មវិធីអបអរខួប ១០ ឆ្នាំរបស់ក្រុមហ៊ុន ដោយជោគជ័យនៅ La Residence ដែលជាភោជនីយដ្ឋានល្បីមួយនៅក្នុងទីក្រុងភ្នំពេញ។ ក្រុមហ៊ុន Hyundai បានក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យយានយន្តក្នុងប្រទេសកម្ពុជា នេះក៏ព្រោះតែការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូនរថយន្តដែលមានគុណភាពខ្ពស់ ការយកចិត្តទុកដាក់លើសេវាកម្មក្រោយការលក់ ជាពិសេសការផ្តល់ពេលវេលាដ៏មានន័យជាមួយអតិថិជនរបស់ខ្លួន។ Hyundai Camko Motor គឺជាក្រុមហ៊ុនធំដំបូងគេ ដែលបានបង្កើតរោងចក្រតម្លើងរថយន្តនៅក្នុងប្រទេសកម្ពុជា ហើយរោងចក្រនេះបានដើរតួរយ៉ាងសំខាន់ក្នុងការផ្តល់ការងារ និងចំនេះដឹងបច្ចេកទេសដល់ប្រជាជននៅក្នុងតំបន់នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Hyundai មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេល៣ឆ្នាំនេះ ហើយក្រុមហ៊ុនមានរថយន្តជាច្រើនជម្រើសជូនដល់អតិថិជនដូចជា រថយន្ត SUV Mini Van ឡានដឹក និងរថយន្តក្រុងជាដើម។





លោក Brian Ko
លោក Brian Ko

លោក Brian Ko ដែលជា CEO និង President ប្រចាំក្រុមហ៊ុន Hyundai Camko បានមានប្រសាសន៍ថា៖

«ខ្ញុំមានមោទនភាពបំផុត ដែលឃើញភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន និងភាពជោគជ័យលើសពីការរំពឹងទុក។ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់អតិថិជនដែលអនុញ្ញាតឲ្យយើងជួយក្នុងការសម្រេចគោលដៅអាជីវកម្មរបស់លោកអ្នក។ ការជឿទុកចិត្តទៅលើម៉ាកផលិតផលរបស់យើង បានអនុញ្ញាតឲ្យ Hyundai ផ្តល់ជូននូវរថយន្តដែលមានគុណភាពខ្ពស់ និងសេវាកម្មល្អឥតខ្ចោះ ដែលអាចបំពេញតម្រូវការរបស់លោកអ្នក»។

យើងនឹងបន្តប្តេជ្ញាផ្តល់ជូននូវគុណតម្លៃដាច់គេ ដោយអនុវត្តវិធីសាស្រ្តមួយចំនួនដូចជាៈ

• ទីប្រឹក្សាផ្នែកលក់ដ៏ឆ្នើម និងមានឯកទេសក្នុងការប្រឹក្សាយោបលយានយន្ត
• ផលិតផលដែលមានគុណភាពល្អផ្តាច់ ជាមួយនឹងការរចនាដ៏លេចធ្លោ និងដំណើរការល្អ
• ការផ្តល់ជូនសេវាកម្មដ៏ល្អឥតខ្ចោះ (ការផ្តល់ជូនការធានាយូរឆ្នាំ ការផ្តល់ជូនតម្លៃសមរម្យលើគ្រឿងបន្លាស់ និងកម្មវិធីផ្សេងៗជាមួយអតិថិជន)។

លោក ឡេង អៀង ប្រធានក្រុមហ៊ុន Daily Material Future បានមានប្រសាសន៍នៅក្នុងកម្មវិធីអបអរគម្រប់ខួប១០ឆ្នាំក្រុមហ៊ុន Hyundai ថា៖

«ខ្ញុំជាអតិថិជនក្រុមហ៊ុន Hyundai មួយរូប ហើយក្នុងឱកាសគម្រប់ខួប១០ឆ្នាំនេះ ខ្ញុំសូមជូនពរឲ្យក្រុមហ៊ុនHyundai កាន់តែរីកចម្រើន។ ខ្ញុំស្គាល់ Hyundai តាំងពីឆ្នាំ២០១២ មកម្ល៉េះ ហើយខ្ញុំតែងតែណែនាំផលិតផល Hyundai ទៅអតិថិជនផ្សេងទៀតឲ្យស្គាល់។ ផលិតផលក្រុមហ៊ុន Hyundai មានគុណភាពល្អ និងតម្លៃសមរម្យទៀតផង។ ជាចុងក្រោយខ្ញុំសំណូមពរសុំឲ្យក្រុមហ៊ុន Hyundai ពង្រឹងសេវាកម្មកាន់តែល្អថែមទៀត ហើយខ្ញុំនឹងបន្តណែនាំផលិតផល Hyundai ទៅកាន់អតិថិជនផ្សេងទៀត»។

កម្មវិធីអបអរសារទរខួបគម្រប់១០ឆ្នាំ
កម្មវិធីអបអរសារទរខួបគម្រប់១០ឆ្នាំ
កម្មវិធីអបអរសារទរខួបគម្រប់១០ឆ្នាំ
កម្មវិធីអបអរសារទរខួបគម្រប់១០ឆ្នាំ

ក្រុមហ៊ុន Hyundai Camko Motor មានមោទនភាព ដែលមានបុគ្គលិកធ្វើការប្រកបដោយភាពសប្បាយរីករាយ ការបំពេញចិត្តអតិថិជន និងអារម្មណ៍ដូចគ្រួសារតែមួយ។ លោក ឆាយ សុខសាន្ត ជាបុគ្គលិកដែលនៅជាមួយក្រុមហ៊ុនតាំងពីចាប់ផ្តើមដំបូង។

លើសពីនេះទៅទៀត ក្រុមហ៊ុនតែងតែគិតគូរទៅលើទំនួលខុសត្រូវទៅលើសង្គមដូចជា ក្រុមហ៊ុនបានធ្វើការជាមួយ វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា (NPIC) ដើម្បីឲ្យនិស្សិតមានឱកាសទទួលបទពិសោធន៍នៅក្នុងក្រុមហ៊ុន។ ក្រុមហ៊ុនក៏មានចូលរួមឧបត្ថម្ភលើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងឆ្នាំ២០១៨ ជាពិសេសក្រុមហ៊ុនបានចូលរួមសកម្មភាពលើកកម្ពស់សិទ្ធិអំណាចរបស់ស្រ្តីតាមរយៈ CWEA

លោក Brian Ko មានប្រសាសន៍ទៀតថា៖

«Hyundai Camko Motor នឹងបន្តការអភិវឌ្ឍលើវិស័យយានយន្ត និងបន្តផលិតយានយន្តប្រកបដោយគុណភាព និងផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះជូនអតិថិជន។ ជាពិសេសយើងចង់បន្តធ្វើអាជីវកម្មដែលអ្នកគ្រប់គ្នាចង់ធ្វើការ និងរកស៊ីជាមួយ»។

កម្មវិធីអបអរសារទរខួបគម្រប់១០ឆ្នាំ
កម្មវិធីអបអរសារទរខួបគម្រប់១០ឆ្នាំ
កម្មវិធីអបអរសារទរខួបគម្រប់១០ឆ្នាំ
កម្មវិធីអបអរសារទរខួបគម្រប់១០ឆ្នាំ
កម្មវិធីអបអរសារទរខួបគម្រប់១០ឆ្នាំ
កម្មវិធីអបអរសារទរខួបគម្រប់១០ឆ្នាំ
កម្មវិធីអបអរសារទរខួបគម្រប់១០ឆ្នាំ
កម្មវិធីអបអរសារទរខួបគម្រប់១០ឆ្នាំ

សម្រាប់ព័ត៌មានលំអិតអំពីក្រុមហ៊ុន និងផលិតផលអាចស្វែងរកបានតាមរយៈ ហ៊ីយ៉ាន់ដាយហ្វេសប៊ុកផេក និងវេបសាយ https://camko-motor.com ឬតាមរយៈទូរស័ព្ទ 010 755 133 / 097 755 8133៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T