PSG លត់ Nice ៤-1 ខណៈពេលដែល Bayern Leverkusen រងបរាជ័យក្រោមថ្វីជើង Frankfurt ៣-០ (មានវីដេអូ)

//s6.kh1.co/b0/b01f0e6687daa99874292db5d8d34d9cbabe15c0.jpg
កីទ្បា

 ១៩-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

បារាំង៖ កាលពីរាត្រីថ្ងៃសុក្រកន្លងទៅនេះ មានការប្រកួតមួយគូក្នុងក្របខណ្ឌ League 1 លីគកំពូលរបស់ប្រទេសបារាំងរវាងក្រុម Nice ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្ចារកីឡដ្ឋាន Allianz Rivera ទទួលស្វាគមន៍ក្រុមភ្ញៀវ Paris Saint-Germain។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ​Angel Dimaria
កីឡាករ ​Angel Dimaria

ក្រុមភ្ញៀវ PSG បានដាក់គំនាបយ៉ាងខ្លាំងទៅលើក្រុមម្ចាស់ផ្ទះ Nice ដោយមានឱកាសអាចស៊ុតទៅលើក្រុមម្ចាស់ផ្ទះរហូតដល់ទៅ២០ជើង ចំគោលដៅ១០ដង សម្រេចទីបានចំនួន៤គ្រាប់ចំណែកឯ ក្រុមម្ចាស់ផ្ទះស៊ុតបាន៦ជើង ចំគោលដៅ២ដង មានឱកាសសម្រេចទីបាន១គ្រាប់។

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

៤គ្រាប់របស់ក្រុមភ្ញៀវធ្វើបានដោយកីឡាករ៣រូបផ្សេងៗគ្នា ខណៈពេលដែលគ្រាប់ទី១ និង ទី២ រកបានដោយកីឡាករ ​Angel Dimaria គ្រាប់ទី៣ ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធវ័យក្មេងកីឡាករ Kylian Mbappe និងគ្រាប់ទី៤ សម្រេចទីដោយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនកីឡាករ  Mauro Icardi។ ចំណែកឯ ១គ្រាប់ របស់ក្រុមម្ចាស់ផ្ទះរកបានតាមរយៈកីឡាករ Ignatius Ganago។

កីឡាករ  Mauro Icardi
កីឡាករ Mauro Icardi

ដូ្ចច្នេះការប្រកួតបញ្ចប់ទៅដោយក្រោមម្ចាស់ផ្ទះរងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវក្នុងលទ្ធផល១ទល់នឹង៤។

ក្រឡេកទៅមើល១ការប្រកួត១គូទៀតក្នុងក្របខណ្ឌ Bundesliga រវាងក្រុម Eintracht Frankfurt ប្រកួតជាមួយនឹងក្រុម Bayer Leverkusen។

កីឡាករ Goncalo Paciencia ស៊ុតបញ្ចូលទី
កីឡាករ Goncalo Paciencia ស៊ុតបញ្ចូលទី

ក្រុមម្ចាស់ផ្ទះមានឱកាសស៊ុតបញ្ចូលទីបាន៣គ្រាប់ ខណៈពេលដែលក្រុមភ្ញៀវមិនមានលទ្ធផលវាយបកមកវិញសូម្បីតែគ្រាប់។

៣គ្រាប់របស់ក្រុមម្ចាស់ធ្វើបានតាមរយៈកីឡាករ៣រូបផ្សេងៗគ្នាដោយគ្រាប់ទី១និងគ្រាប់ទី២រកបានដោយកីឡាករ Goncalo Paciencia ចំណែកឯគ្រាប់ទី៣សម្រេចទីដោយកីឡាករ Bast Dost។

កីឡាករ Bast Dost
កីឡាករ Bast Dost

ដោយប្រកួតពេញ៩០នាទី ក្រុម្ចាស់ផ្ទះ Eintracht Frankfurt បានយកឈ្នះទៅលើក្រុមភ្ញៀវ Bayer Leverkusen ក្នុងលទ្ធផល៣ទល់នឹង០៕

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតទាំងពីរនេះខាងក្រោម៖

ការប្រកួត Highlights រវាងក្រុម Nice ទល់នឹងក្រុម PSG
ការប្រកួត Highlights រវាងក្រុម Eintracht Frankfurt ទល់នឹងក្រុម Bayer Leverkusen
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T