ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន សាមសុង នៅតែបន្តស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីចូលរួមផ្តល់ និងសង្គ្រោះជីវិត!

//s4.kh1.co/92/92c63f9bef36c72a5688f66f9539dc2a5eb13e00.jpg
សង្គម

 ១៩-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ “ការផ្តល់ឈាម ស្មើនឹងការផ្តល់ជីវិត” នេះគឺជាឃ្លាដែលចាក់ដោតមានអត្ថន័យយ៉ាងធំធេងបំផុត និងត្រូវជាមួយនឹងតម្លៃស្នូលនៃចក្ខុវិស័យរបស់ក្រុមហ៊ុន សាមសុង ក្នុងការធ្វើឱ្យមានផលវិជ្ជមានដល់ប្រជាជន និងសង្គមកម្ពុជាទាំងមូល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះក៏មិនខុសពីឆ្នាំមុនៗកន្លងមក ដែលថ្នាក់ដឹកនាំ និងបុគ្គលិកស្ម័គ្រចិត្តជាច្រើនរូបនៃក្រុមហ៊ុន សាមសុង នៅតែបន្តកម្មវិធីការបរិច្ចាគឈាមរបស់ខ្លួន ដើម្បីចូលរួមសង្គ្រោះជីវិតអ្នកដែលខ្វះខាត និងត្រូវការឈាម។ គួរបញ្ជាក់ផងដែរថា កម្មវិធីបរិច្ចាគឈាមនេះ គឺជាផ្នែកមួយនៃកម្មវិធីមនុស្សធម៌របស់ សាមសុង ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ហើយធ្វើវាដោយផុសចេញពីសេចក្តីស្រឡាញ់ចេញពីបេះដូងពិតៗ និងការយកចិត្តទុកដាក់បំផុតចំពោះប្រជាជនកម្ពុជាផ្ទាល់តែម្តង។

ការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនសាមសុង

ជាក់ស្តែងសកម្មភាពមនុស្សធម៌ដែលថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន សាមសុង ធ្វើឡើងនៅថ្ងៃនេះ គឺមានគោលបំណងតែមួយគត់គឺ ដើម្បីជួយសង្គ្រោះដល់ប្រជាជនកម្ពុជា និងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការផ្គត់ផ្គង់ឈាម។ លោកវេជ្ជបណ្ឌិត​ មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានមានប្រសាសន៍ថា៖

“ការផ្ដល់ឈាម គឺជាសកម្មភាពដ៏ប្រសើរបំផុត ដែលមិនអាចកាត់ថ្លៃបាន និងមិនអាចខ្វះបាន ពិសេសសម្រាប់បងប្អូនដែលមានតម្រូវការឈាម ដើម្បីជួយសង្គ្រោះជីវិត។ តាំងនាមឲ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនសាមសុង ក៏ដូចជាអ្នកស្ម័គ្រចិត្តផ្ដល់ឈាមដទៃទៀត ដែលបានចូលរួមក្នុងសកម្មភាពដ៏មានសារៈសំខាន់នេះ ហើយក៏សូមលើកទឹកចិត្តឲ្យបន្តចូលរួម ពីព្រោះការផ្ដល់ឈាមមិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពរបស់យើងទេ ប៉ុន្តែថែមទាំងអាចជួយសង្គ្រោះជីវិតអ្នកដទៃបានថែមទៀតផង”។ 

ការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនសាមសុង
ការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនសាមសុង

លោក សឹងហូ ឈយ ( Seungho Choi) អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖

“កម្មវិធីផ្តល់ឈាមនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពមនុស្សធម៌ និងសង្គមដទៃទៀតជាច្រើនដែលយើងតែងតែអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមចំណែកជួយដល់សង្គម និងមនុស្សជាតិឱ្យមានភាពកាន់តែប្រសើរឡើង។ ព្រោះការផ្តល់ឈាមនេះ គឺជាសកម្មភាពដ៏ប្រសើរបំផុត និងមិនអាចកាត់ថ្លៃបានសម្រាប់បងប្អូនព្រមទាំងប្រជាជនកម្ពុជាទាំងអស់ដើម្បីទទួលបាននូវការសង្គ្រោះជីវិតទាន់ពេលវេលា”។ 

លោកបានបន្តទៀតថា៖

“ការកសាងសង្គមមួយប្រកបដោយការទទួលខុសត្រូវ និងក្តីស្រឡាញ់ គឺត្រូវតែផ្តើមចេញពីយើងទាំងអស់គ្នា និងផ្តើមចេញដោយក្តីស្រឡាញ់ទាំងអស់គ្នា”។

ជាចុងបញ្ចប់ជួសមុខឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC) ក្រុមហ៊ុន សាមសុង សូមលើកទឹកចិត្តដល់សាធារណជនទាំងអស់ ដែលមានសុខភាពល្អគ្រប់គ្រាន់សូមចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ដើម្បីប្រជាជនកម្ពុជា និងប្រទេសកម្ពុជាទាំងមូល៕

ការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនសាមសុង
ការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនសាមសុង
ការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនសាមសុង
ការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនសាមសុង
ការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនសាមសុង
ការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនសាមសុង
ការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនសាមសុង
ការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនសាមសុង
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T