ល្អមើលសាហាវ បែកឈាមពេញមុខ!! ព្រំ សំណាង ផ្ដួលជើងខ្លាំងថៃ ធ្លាប់ឈ្នះកែវ រំចង់ ឡើងកក្រើកសង្វៀន (មានវីដេអូ)

//s4.kh1.co/f8/f814f72f1ebea5127892c5a99ae0ed5f30dcee94.jpg
កីទ្បា

 ១៨-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ សិស្សគុនមកពីក្លិបឆ័ត្រយោង៩១១ កីឡាករ ព្រំ សំណាង បានប្រកួតឈ្នះជើងខ្លាំងឆ្លងដែនមកពីប្រទេសថៃ កីឡាករ ស៊នខាវ ដោយពិន្ទុ នៅក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ធ្ងន់គឺ ៧៥គីឡូក្រាម។ ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា ព្រំ សំណាង និងកីឡាករថៃ ស៊នខាវ បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាម វ៉ៃជង្គង់ និងដូរកែងគ្នាយ៉ាងខ្លាំងៗ ខណៈ ព្រំ សំណាង ហាក់មានប្រៀបជង្គង់ជាង ស៊នខាវ និងវាយកីឡាករថៃឲ្យបែក។ ជាលទ្ធផលបញ្ចប់ការប្រកួត ព្រំ សំណាង ឈ្នះ ស៊នខាវ ដោយពិន្ទុឯកច្ឆ័ន។

គួរឲ្យដឹងដែរថា ស៊នខាវ នេះធ្លាប់ប្រកួតឈ្នះកីឡាករជើងខ្លាំងកម្ពុជា កែវ រំចង់ ម្ដងនៅសង្វៀនស្ថានីយ៍ទូរទស្សន៍បាយ័នស្ទឹងមានជ័យ៕

ចង់ឃើញថាការប្រកួតរវាង ព្រំ សំណាង និង ស៊នខាវ សម្រុកគ្នាល្អមើលយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

វីដេអូ៖ SportZone

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T