កណ្ដាប់ដៃធ្ងន់ណាស់!! ចូលពេញមួយដៃ រាប់ដល់ ១០ងើបមិនរួចក្នុងទឹកទី២ (មានវីដេអូ)

//s4.kh1.co/9d/9da1c8d1c68a545d37e6bfe082929bc7a808f3b7.jpg
កីទ្បា

 ១៨-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់បណ្ដាញស្ថានីយ៍ទូរទស្សន៍ CNC កាលពីព្រឹកថ្ងៃសៅរ៍សប្ដាហ៍មុន កូនសិស្សរបស់លោកគ្រូ អេ ភូថង កីឡាករ កំពែង ខ្មៅ បានប្រកួតចាញ់កីឡាករ រ៉ែន រាជ ដោយត្រូវរ៉ែន រាជ វាយឲ្យសន្លប់ធំនៅក្នុងទឹកទី២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ រ៉ែន រាជ ឈ្នះការប្រកួត
កីឡាករ រ៉ែន រាជ ឈ្នះការប្រកួត

ការប្រកួតនៅក្នុងទឹកទី១ កីឡាករទាំងពីរមិនបានស្ទាបស្ទង់គ្នាអ្វីនោះទេ ហើយបានសម្រុកគ្នាយកខ្លាំងៗតែម្ដងតាមរយៈការទាត់ និងដូរដៃគ្នាទៅវិញទៅមកធ្ងន់ៗ។ ការប្រកួតអូសបន្លាយដល់ទឹកទី២ រ៉ែន រាជ បានប្រើកណ្ដាប់ដៃស្ដាំរបស់ខ្លួនវ៉ៃឲ្យ កំពែង ខ្មៅ ដួលនឹងត្រូវលោកអាជ្ញាកណ្ដាល សឹង្ហ សារឹទ្ធិ រាប់ដល់១០ មិនអាចបន្តការប្រកួតទៀតបាន៕

ចង់ឃើញថា កណ្ដាប់ដៃរបស់ រ៉ែន រាជ ធ្ងន់យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភពSportZone

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T