Real Madrid នាំមុខ Barcelona ក្នុងការនាំយកខ្សែបម្រើប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល១រូបក្នុងតម្លៃ២៨លានអឺរ៉ូ

//s6.kh1.co/23/2374d8556bb34f1d2b589883e148a0968703a624.jpg
កីទ្បា

 ១៨-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិប ​Real Madrid ត្រូវបានគេរាយការណ៍ថាបាននាំមុខក្លិប ​Barcelona ក្នុងការចុះហត្ថលេខាយកកីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីលកីឡាករ Reinier ពីក្លិប Flamengo។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមកាសែត Don Balon បានអោយដឹងថាប្រធានក្លិប Real Madrid លោក Perez បានពេញចិត្តជាខ្លាំងទៅលើកីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីលរូបនេះ។

  កីឡាករ Reinier 
  កីឡាករ Reinier 

យ៉ាងណាមិញក្លិប ​Real Madrid ប្រហែលជាត្រូវចំណាយលុយច្រើនក្នុងការនាំយកខ្សែបម្រើប្រយុទ្ធរូបនេះពីក្លិប Flamengo ដោយបច្ចុប្បន្នរូបគេមានតម្លៃខ្លួនប្រមាណ២៨លានអឺរ៉ូ(ឬប្រហែល៣១លានដុល្លារអាមេរិក)។

មិនមែនមានតែ Barcelona និង Real Madrid នោះទេដែលចាប់អារម្មណ៍ទៅលើកីឡាកររូបនេះដោយរូបគេបានទទួលបានការចាប់អារម្មណ៍ពីក្លិបធំៗជាច្រើនទៀតនៅអឺរ៉ុបរួមមានក្លិប  Monaco, PSG, Lyon, Real Betis, Dortmund, RB Leipzig, AC Milan និង Chelsea ។

  កីឡាករ Reinier និងមិត្តរួមក្រុមក្នុងជម្រើសជាតិប្រេស៊ីល
  កីឡាករ Reinier និងមិត្តរួមក្រុមក្នុងជម្រើសជាតិប្រេស៊ីល

គួរម្លឹកផងដែរថាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះស៊ុតបញ្ចូលទីបាន៣គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបាន១ដងក្នុងចំណោម៦ប្រកួតរដូវកាលនេះ៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T