សមជាគូស្នេហ៍ពិតៗ ទីបំផុត HyunA និង E'Dawn ប្រកាសចេញអាល់ប៊ុមថ្មីឆាប់ៗ សំខាន់ចេញចំថ្ងៃតែមួយទៀត!

//s5.kh1.co/4f/4f702f4a8017dcfabb7447a5f66cc401315ac7dd.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នៅថ្ងៃទី១៨ ខែតុលា នេះ ផលិតកម្មថ្មី P Nation បានប្រកាសនៅលើផេកផ្លូវការរបស់ខ្លួន ពីការវិលត្រឡប់មកវិញជាមួយអ៊ាល់ប៊ុមថ្មី របស់តារាចម្រៀងប្រុសស្រី E’Dawn និង HyunA។ ហើយអាចនិយាយបានថា នេះគឺជាអ៊ាល់ប៊ុមទោលថ្មីលើកដំបូងបំផុតរបស់អ្នកទាំងពីរ បន្ទាប់ពីពួកគេបានសម្រេចចិត្តដើរចេញពីផលិតកម្ម Cute Entertainment។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើយោងតាមការបង្ហោះរបស់ផលិតកម្ម P Nation បានឲ្យដឹងថា៖

« HyunA និង E’Dawn នឹងចេញអ៊ាល់ប៊ុមទោលថ្មីដំណាលគ្នា នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះហើយ។

មិនតែប៉ុណ្ណោះ ខាងផលិតកម្មបានបន្ថែមទៀតថា វាពិតជាមានតម្លៃសម្រាប់ការទន្ទឹងរងចាំអស់រយៈពេលជាច្រើនខែមកនេះ ដោយសារតែ HyunA និង E’Dawn ពួកគេនឹងបញ្ចេញនូវបទចម្រៀងដែលមានទម្រង់ថ្មីបំផុត ដោយពួកគេខិតខំប្រឹងប្រែងរៀបចំវាឡើង ជាប្រទេសតន្រ្តីជំនាន់ថ្មី ក្នុងនាមជាសិល្បៈករជំនាន់ថ្មីថែមទៀតផងដែរ។

 លើសពីនេះ ផលិតកម្មថែមទាំងបានប្រកាសទៀតថា ដើម្បីជាការចាប់ផ្តើមថ្មីក្នុងនាមជាសិល្បៈកទោល តារាប្រុស E’dawn នឹងប្តូរឈ្មោះថ្មីសម្រាប់ហៅនៅលើឆាក មកជាឈ្មោះ «Dawn» វិញផងដែរ។

មិនថាយ៉ាងណា ក្រោយពីដំណឹងមួយនេះប្រកាសចេញទៅ បានធ្វើឲ្យប្រិយមិត្តគាំទ្រជាច្រើន សប្បាយចិត្តជាខ្លាំង ដោយទីបំផុតគូស្នេហ៍តារាចម្រៀងគួរឲ្យស្រលាញ់មួយគូ មានឱកាសបានបញ្ចេញបទថ្មី វិលត្រឡប់មកជួបអ្នកគាំទ្រនៅលើឆាកតន្ត្រីជាថ្មីម្តងទៀតហើយ៕

HyunA និង E'Dawn ត្រៀមចេញបទថ្មី
HyunA និង E'Dawn ត្រៀមចេញបទថ្មី
HyunA និង E'Dawn
HyunA និង E'Dawn
HyunA និង E'Dawn ជាមួយតារាចម្រៀងប្រុស​ Psy ម្ចាស់ផលិតកម្ម P Nation
HyunA និង E'Dawn ជាមួយតារាចម្រៀងប្រុស​ Psy ម្ចាស់ផលិតកម្ម P Nation
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T