មានមូលហេតុច្រើនយ៉ាង ទើបបណ្តាលកើតជំងឺឆ្កួតជ្រូក!

//s6.kh1.co/8c/8c8a1cf3bbb44ac58e8b3f9e143a3d76c9d0bc56.jpg
នារី

 ១៨-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

យើង​តែង​តែ​ឮ​អំពី​ជំងឺ​ឆ្កួត​ជ្រូក ឬ​ជំងឺ​អេពីឡឹបស៊ី ដែល​រោគ​សញ្ញា​របស់​អ្នក​ជំងឺ​នេះ​ច្រើន​តែ​កន្ត្រាក់​ដៃ​ជើង ដង​ខ្លួន ឈាន​ទៅ​ប្រកាច់​ខាំ​អណ្តាត​ភ្លាមៗ។ បើ​តាម​ការ​ពន្យល់​នៅ​លើ​ហ្វេស​ប៊ុក​ផេក​របស់​មន្ទីរពេទ្យ​កាល់ម៉ែត មិន​ថា​នៅ​ស្រុក​ខ្មែរ ឬ​បរទេស​នោះ​ទេ អ្នក​ជំងឺ​ឆ្កួត​ជ្រូក​ច្រើន​មិន​បាន​មក​ទទួល​ការ​ព្យាបាល​ទេ ដោយសារ​ទម្លាប់ និង​កង្វះ​ការ​យល់​ដឹង​អំពី​ជំងឺ​នេះ ពេល​ខ្លះ​ត្រូវ​ខក​ខាន​មិន​បាន​បញ្ចប់​ការ​សិក្សា ឬ​ត្រូវ​បញ្ឈប់​ពី​ការងារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- មូលហេតុ​នាំ​កើត​ជំងឺ​ឆ្កួត​ជ្រូក

អ្នក​ជំងឺ​ឆ្កួត​ជ្រូក​ដែល​មាន​លេច​ចេញ​ជា​រោគ​សញ្ញា​ម្តងៗ គឺ​ដោយ​សារ​មាន​ការ​ប្រែប្រួល​ខុស​ពី​ធម្មតា នៃ​បន្ទុក​ចរន្ត​អគ្គិសនី​របស់​កោសិកា​ខួរក្បាល។

មូលហេតុធំៗមានដូចជា៖
– ធ្លាប់​មាន​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល
– ធ្លាប់​មាន​គ្រោះ​ថ្នាក់​ប៉ះ​ក្បាល
– ធ្លាប់​រលាក​ខួរក្បាល រលាក​ស្រោម​ខួរក្បាល
– មាន​ដុំ​សាច់ មហារីក ដុំ​មេរោគ​របេង ឬ​ដុំ​ពង​តេនញ៉ា នៅ​ក្នុង​ខួរក្បាល
– ការ​វិវត្ត​ខុស​ប្រក្រតី​របស់​ខួរក្បាល​ដោយសារ​កត្តា​ផ្សេងៗ តាំង​ពី​ទារក​នៅ​ក្នុង​ផ្ទៃ​ម្តាយ
– ពុល​ដោយសារ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ពេក ឬ​ប្រើ​ថ្នាំ​ញៀន​ផ្សេងៗ។

២- វិធី​បង្ការ​មិន​ឲ្យ​អ្នក​ជំងឺ​ឆ្កួត​ជ្រូក​ប្រកាច់

ដើម្បី​បង្ការ​ការ​ប្រកាច់ អ្នក​ជំងឺ​ត្រូវ​សម្រាក​ឱ្យ​បាន​គ្រប់​គ្រាន់ ចៀស​វាង​ការ​ផឹក​គ្រឿង​ស្រវឹង និង​ការងារ ឬ​ស្ថានភាព​ផ្សេងៗ ដែល​អាច​មាន​គ្រោះថ្នាក់​ខ្លាំង ដូចជា​ឡើង​ទី​ខ្ពស់ នៅ​ក្បែរ​ទឹក ភ្លើង ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T