ស្ដែងៗ! ចោរជិះម៉ូតូឆក់កាបូបស្រ្តីម្នាក់ អូសដោយទាំងមនុស្សទៅជាច្រើនម៉ែត្រ សំណាងយកមិនបានសម្រេច! (មានវីដេអូ)

//s4.kh1.co/cf/cf39f14cff10b09c7a4990a8127dd9bca0c14d6a.jpg
សង្គម

 ១៨-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ កាលពីពេលថ្មីៗនេះ វីដេអូឃ្លីបមួយត្រូវបានបង្ហោះចែកចាយពាសពេញសង្គម ដោយទទួលបានការចាប់អារម្មណ៍ បង្ហាញពីឧបទ្ទវហេតុមួយបានកើតឡើងទៅលើស្រ្តី មិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានចោរឆក់កាបូបអូសតាមផ្លូវជាច្រើនម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍មួយនេះ ត្រូវបានគេជឿជាក់ថា កើតឡើងនៅចំណុចផ្លូវមួយកន្លែង ក្បែរ Dataran Merdeka នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

បើតាមប្រភពបានឲ្យដឹងថា វីដេអូឃ្លីបដែលត្រូវបានថតជាប់ដោយកាម៉េរាសុវត្ថិភាព នៅកន្លែងកើតហេតុនោះ គឺត្រូវបានចែកចាយដោយម្ចាស់គណនី Twitter មួយ ប្រើឈ្មោះថា Izz (@izskyline) កាលពីថ្ងៃទី១០ តុលា ឆ្នាំ២០១៩ កន្លងទៅនេះ ដោយទទួលបានចំនួនអ្នកចូលមើល និងចែកចាយបន្តជាច្រើនរាប់ពាន់នាក់។  

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

ជាក់ស្ដែង នៅក្នុងនោះគេឃើញថា ជនសង្ស័យជាចោរពាក់អាវពណ៌ផ្កាឈូកលាយខ្មៅ បានជិះម៉ូតូចេញពីចំណុចមួយ ដោយអូសមកជាមួយនឹងស្រ្តីដែលជាជនរងគ្រោះម្នាក់ ក្នុងចម្ងាយផ្លូវជាច្រើនម៉ែត្រ និងបានចាប់កាន់កាបូបរបស់ស្រ្តីនោះជាប់ ខណៈស្រ្តីរងគ្រោះក៏បានព្យាយាមចាប់កាបូបរបស់ខ្លួនជាប់ដោយមិនព្រលែងដូចគ្នា។  

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

ក្រោយមក លុះដល់ចំណុចមួយ ចោរប្រុសនោះក៏បានចុះពីលើម៉ូតូ ដោយស្ទុះស្រវាទាញកញ្ឆក់កាបូបពីដៃស្រ្តីរងគ្រោះ តែជាលទ្ធផលនៅតែមិនបានសម្រេច ព្រោះថាស្រ្តីរងគ្រោះបានចាប់កាន់ជាប់មិនព្រមលែង ស្អិតដូចតុកកែ ព្រោះតែមិនចង់បាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួននោះឡើយ។ ឯចោរវិញ ក្រោយដឹងថាស្ថានភាពហាក់យ៉ាប់យ៉ឺន មិនអាចទៅរួច ក៏ប្រញាប់ឡើងម៉ូតូវិញដាក់មេប្រូចទៅបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ ស្រ្តីរងគ្រោះត្រូវបានគេមើលឃើញ បានព្យាយាមងើបដើរឡើងដោយខ្លួនវិញ ដោយហាក់ពុំមាននរណាម្នាក់បានឃើញ និងមកជួយនោះឡើយ។

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

បើទោះបីជាយ៉ាងណា ជុំវិញនឹងករណីនេះ មហាជន អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានបង្ហាញអារម្មណ៍អាណិត និងសរសើរដល់ស្រ្តីរងគ្រោះរូបនោះ ដែលអង់អាចក្លាហានហ៊ានតតាំងជាមួយនឹងចោរទាំងបែបនេះ ព្រោះតែចង់ការពារទ្រព្យសម្បត្តិដែលខិតខំរកយ៉ាងលំបាក។

គេក៏សង្ឃឹមដែរថា ស្រ្តីរងគ្រោះខាងលើនេះ នឹងពុំទទួលរងរបួសធ្ងន់ធ្ងរ ហើយក៏សង្ឃឹមថា ប៉ូលិសនឹងជួយធ្វើប្រតិបត្តិការលើរឿងនេះ តាមចាប់ជនល្មើសមកដាក់ទោសទៅតាមច្បាប់ ឲ្យសមនឹងទង្វើដែលបានប្រព្រឹត្តនេះផងដែរ។

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
វីដេអូ
Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T