ក្រុមហ៊ុន Prestige Homes Cambodia ទទួលបានពានរង្វាន់ «Best Property Agent ប្រចាំឆ្នាំ ​២០១៩»!

//s4.kh1.co/35/355e4403aec7a1e73758ee4e272e418a7d3df729.jpg
សង្គម

 ១៨-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុន Prestige Homes Cambodia ជាក្រុមហ៊ុនភ្នាក់ងារលក់អចលនទ្រព្យ ដែលមានទីតាំងនៅប្រទេសកម្ពុជា បានទទួលពានរង្វាន់ដែលទទួលស្គាល់ជាក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យដ៏ល្អបំផុតជូនអតិថិជន ដោយក្នុងកិត្តនាមជា Best Property Agent (Cambodia) នៅក្នុងកម្មវិធី Squarefoot Best of the Best Awards 2019 ។ កម្មវិធីនេះបានប្រព្រឹត្តិឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារ Rosewood ទីក្រុងហុងកុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពានរង្វាន់ “Squarefoot Best of the Best Awards”
ពានរង្វាន់ “Squarefoot Best of the Best Awards”

“Squarefoot Best of the Best Awards” ជាកម្មវិធីពានរង្វាន់ឆ្នើមប្រចាំឆ្នាំលើកទី១០នេះ បានរៀបចំឡើងដោយ REA Group ដែលជាក្រុមហ៊ុនផ្សព្វផ្សាយឌីជីថលអន្តរជាតិ ផ្តោតទៅលើវិស័យអចលទ្រព្យ។ ពានរង្វាន់នេះផ្តល់ជូនក្រុមហ៊ុនអចលនទ្រព្យជាង ១៦០ក្រុមហ៊ុន រួមមានក្រុមហ៊ុនអ្នកអភិវឌ្ឍអចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនរចនាគេហដ្ឋាន នៅទីក្រុងហុងកុង និងប្រទេសមហាអំណាចចិន។

លោក Don Ou ជាប្រធានអភិវឌ្ឍធុរកិច្ចនៃក្រុមហ៊ុន Prestige Homes Cambodia មានប្រសាសន៍ថា៖

«ពួកយើងមានកិត្តិយស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលក្រុមហ៊ុន Prestige Homes Cambodia ត្រូវបានជ្រើសរើសជាភ្នាក់ងារអចលនទ្រព្យដ៏ល្អបំផុតនៅកម្ពុជាឆ្នាំ២០១៩ ជាមូយនឹងការផ្សារភ្ជាប់ការប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មដែលគ្មានគូប្រៀប ដល់អតិថិជនទាំងនៅក្នុងទីផ្សារកម្ពុជា និងអន្តរជាតិ»។

ពានរង្វាន់ “Squarefoot Best of the Best Awards”
ពានរង្វាន់ “Squarefoot Best of the Best Awards”

កាលពីខែមិថុនាឆ្នាំ២០១៩ កន្លងទៅ ក្រុមហ៊ុន Prestige Homes Cambodia និង Urban Village ដែលជាគម្រោងអភិវឌ្ឍរបស់ហុងកុងធំជាងគេនៅកម្ពុជា បានចូលរួមឧបត្ថមធំក្នុងពិព័រណ៍ Smart Investment and International Property នៅទីក្រុងហុងកុងដែលរៀបចំឡើងដោយ REA Group

លោក​ Andrew Chong ជានាយកប្រតិបតិ្តក្រុមហ៊ុន Prestige Homes Cambodia មាន​ប្រសាសន៍ថា៖

«កន្លងមកនេះយើងបានពង្រីកទីផ្សាររបស់យើងមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅតាមតំបន់ផ្សេងៗគ្នាក្នុងអាស៊ីទៀតផង។ កាលពីខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ យើងបានចុះកិច្ចព្រមព្រៀងជាមួយ Urban Village ជាភ្នាក់ងារលក់ផ្តាច់មុខលើទីផ្សារតៃវ៉ាន់ ហើយ បានចូលរួមពិព័រណ៍ និងព្រិត្តិការណ៍ផ្សេងៗនៅទីក្រុងហុងកុង ព្រមទាំងប្រទេសចិនផងដែរ។ ការទទួលបានពានរង្វាន់នេះ គឺជាលទ្ធផលនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ជូននូវសេវាកម្មដែលមានគុណភាពខ្ពស់បំផុត»៕

កម្មវិធី “Squarefoot Best of the Best Awards”
កម្មវិធី “Squarefoot Best of the Best Awards”

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ក្រុមហ៊ុន Prestige Homes Cambodia សូមទំនាក់ទំនងមកតាមរយៈវេបសាយ www.prestigehomeskh.com

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T