Manchester United ត្រៀមកញ្ចប់ទឹកប្រាក់៨៥លានអឺរ៉ូចរចាយកកីឡាករឆ្នើម១រូបក្នុងក្របខណ្ឌអ៊ីតាលី Serie A

//s5.kh1.co/4a/4a0fe219a909393dad320e79879ef3ebf5bfb6b3.jpg
កីទ្បា

 ១៨-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អ៊ីតាលី៖ យោងតាមកាសែត Don Balon បានអោយដឹងថាក្លិបបិសាចក្រហម Manchester United នៅតែចិញ្ចឹមចិត្តចង់បានខ្សែបម្រើសញ្ជាតិស៊ែប៊ីកីឡាករ Sergej Milinkovic-Savic ស្របពេលដែលក្លិប Lazio នឹងពិចារណាលក់រូបគេនៅរដូវក្ដៅឆ្នាំក្រោយព្រមទាំងបន្ថយតម្លៃខ្លួនកីឡាកររូបនេះត្រឹម ៨៥លានអឺរ៉ូ(ឬប្រហែល៩៤លានដុល្លារអាមេរិក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈប្រភពដដែលបានអោយដឹងទៀតថាកីឡាករសញ្ជាតិស៊ែប៊ីរូបនេះជាគោលដៅរបស់ Real Madrid ហើយក៏ធ្លាប់មានទំនាក់ទំនងជាមួយនឹងក្លិប Manchester United កាលពីរដូវកាលមុនផងដែរដោយលោក Mourinho ចង់នាំរូបគេមកកាន់ទឹកដី ​Old Trafford ដើម្បីជំនួសកន្លែង Pogba។

  កីឡាករ Sergej Milinkovic-Savic
  កីឡាករ Sergej Milinkovic-Savic

ប្រសិនបើក្លិប Manchester United អនុញ្ញាតអោយ Pogba ចាកចេញទៅកាន់​ Real Madrid នៅខែមករាខាងមុខដូច្នេះក្លិប Real Madrid ប្រហែលជាបោះបង់គំនិតចង់បានកីឡាករ Milinkovic-Savic ដែលនេះអាចជាឱកាសមួយសម្រាប់ក្លិប Manchester United ក្នុងការដណ្ដើមយកខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះ។

បើទោះបីជា Pogba មិនចាកចេញក៏ក្លិបនៅតែមានចន្លោះទំនេរសម្រាប់កីឡាករ Milinkovic-Savic ផងដែរដោយខ្សែបម្រើសញ្ជាតិស៊ែប៊ីរូបនេះអាចមកជំនួសកន្លែងរបស់កីឡាករ Nemanja Matic ដែលទំនងជាចាកចេញនៅពេលឆាប់ៗនេះ។

  កីឡាករ Sergej Milinkovic-Savic
  កីឡាករ Sergej Milinkovic-Savic

គួររម្លឹកផងដែរថាកីឡាករ Sergej Milinkovic-Savic បានផ្ទេរពីក្លិប KRC Genk មកចូលរួមជាមួយនឹងក្លិប Lazio ក្នុងឆ្នាំ២០១៥ ក្នុងតម្លៃ១៨លានអឺរ៉ូ (ឬប្រហែល ២០លានដុល្លារអាមេរិក) ដោយស៊ុតបញ្ចូលទីបាន៣៣គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន២២ដងក្នុងការបង្ហាញខ្លួនចំនួន១៧១ប្រកួតរាល់គ្រប់កម្មវិធីទាំងអស់៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T