ឈប់ឆ្ងល់ទៅ នេះជាវិធីដែលធ្វើឲ្យស្រីស្រលាញ់ស្រី អាចពពោះមានកូនជាមួយគ្នាបាន ចំពោះតម្លៃវិញ...!

//s4.kh1.co/6e/6ee39a290e2911638cbbcedad5917e66851247a0.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ មួយរយៈពេលថ្មីៗនេះ បានផ្ទុះកក្រើកនូវរឿងរ៉ាវគូស្នេហ៍ស្រលាញ់ភេទដូចគ្នាមួយគូ ដែលពួកគេបានចាប់ដៃស្រលាញ់គ្នាអស់រយៈពេលជាង១០ឆ្នាំ ហើយនៅទីបំផុតពួកគេក៏អាចបង្កកំណើតមានកូនជាមួយគ្នាបាន ដែលធ្វើឲ្យប្រិយមិត្តជាច្រើន មានការងឿយឆ្ងល់ជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ បើនិយាយពីនៅខាងប៉ែក ប្រទេសជឿនលឿនកំពុងអភិវឌ្ឍន៍វិញ កាលដែលមនុស្សស្រីស្រលាញ់ភេទដូចគ្នា និងអាចពរពោះមានកូនជាមួយគ្នាបាននេះ គឺជារឿងទូទៅទៅហើយសម្រាប់ប្រទេសគេ ដោយឡែក សម្រាប់ប្រទេសកម្ពុជាយើងឯណេះវិញ អាចនិយាយបានថាជារឿងដ៏ថ្មីប្លែកមួយ ដោយសារតែកន្លងមក មិនសូវជាមានអ្នកណាហ៊ានបើកបង្ហាញជាសាធារណៈ ដូចជាគូស្នេហ៍ដ៏ក្លាហានមួយគូនេះឡើយ។

តួយ៉ាង ទន្ទឹមនឹងចម្ងល់ជាច្រើនពីសំណាក់មហាជន ទាក់ទងនឹងការពរពោះបង្កកំណើតកូន រវាងមនុស្សស្រីជាមួយនឹងមនុស្សស្រីដូចគ្នានេះ ក្នុងនោះម្ចាស់សាមីខ្លួនផ្ទាល់ ដោយមានគណនីហ្វេសប៊ុកឈ្មោះថា Bong Ta ក៏បានធ្វើការបង្ហោះសាររៀបរាប់បកស្រាយ យ៉ាងក្បោះក្បាយ អំពីដំណាក់កាលនៃការចាប់ផ្តើមដំបូង រហូតទទួលបានលទ្ធផលជាទីគាប់ចិត្តពរពោះបានសម្រេច។

ដោយសារក្នុងសារនោះបានសរសេរថា៖

គូស្នេហ៍ស្រលាញ់ភេទដូចគ្នា ពពោះកូនដំបូងបានយ៉ាងជោគជ័យ
គូស្នេហ៍ស្រលាញ់ភេទដូចគ្នា ពពោះកូនដំបូងបានយ៉ាងជោគជ័យ

ថ្ងៃនេះសុំធ្វេីការបកស្រាយ ចំពោះចម្ងល់របស់បងប្អូ​ន​ ដែលគាត់បានចោទជាសំនួរដូចខាងក្រោម​ ៖-ស្រី​ និង​ ស្រី​ មានកូនតាមណា?-តេីគេចាក់មេជីវិតឈ្មោលចូលស្បូនមែនទេ?-តេីកូនក្នុងផ្ទៃមានជាប់សាច់ឈាមខ្ញុំទេ?-អ្វីទៅដែលហៅថាបង្ករកំណេីតក្នុងកែវ?-តំលៃ?ខ្ញុំសូមបកស្រាយសាច់រឿងខ្ញុំផ្ទាល់​៖
ស្រី​ និង​ ស្រី​ ពិតជាអាចមានកូនជាមួយគ្នាមែន​ តែត្រូវមានការបង្កជាមួយមេជីវិតឈ្មោល។ វិធីរបស់ខ្ញុំ គឺមិនមែនជាការចាក់មេជីវិតឈ្មោល ចូលទៅក្នុងស្បូនប្រពន្ធខ្ញុំទេ​។ ខ្ញុំធ្វេីការបង្កកំណេីតក្នុងកែវ​ (IFV) ដោយតម្រូវអោយខ្ញុំរកទិញមេជីវិតឈ្មោល ដេីម្បីបង្កកទុកបង្កាត់​ រួចគេចាប់ផ្តេីមអោយថ្នាំខ្ញុំលេប​ ពិនិត្យសុខភាព​ និងចាក់ថ្នាំដេីម្បីភ្ញាស់អោយមេជីវិតញីរបស់ខ្ញុំទុំ(ពងញី)​ ខ្ញុំផ្ទាល់ធ្វេីការចាក់ថ្នាំ​ ពិនិត្យសុខភាពនិងលេបថ្នាំ​អស់ប្រហែលជា៤-៥ខែ​ ទេីបមេជីវិតញីខ្ញុំទុំ។​បន្ទាប់មកទៀតគេបានប៊ូមមេជីវិតញីរបស់ខ្ញុំចេញមកក្រៅ​ រួចយកទៅបង្កាត់ជាមួយមេជីវិតឈ្មោលដែលខ្ញុំបានទិញមក​ ការបង្កាត់បានជោគជ័យ​ តែត្រូវប្រេីរយះពេល១២ថ្ងៃទៀត ដេីម្បីពិនិត្យចំនួនកូនដែលមានសុខភាពល្អ​។ កូនខ្ញុំដែលបង្កាត់ម្តងមានចំនួន៩កូន ដែលមានសុខភាពល្អ​ ដូចនេះខ្ញុំសំរេចចិត្តថាដក២កូនយកមកទុកប្រេី ដេីម្បីបានកូនភ្លោះ​ នៅសល់7កូនទៀតត្រូវបង្កកទុកប្រេីពេលក្រោយ នៅពេលដែលចង់បានកូនទៀត។ បន្ទាប់ពីបង្កាត់កូនរួចរាល់​ ពេទ្យគាត់ចាប់ផ្តេីមអោយថ្នាំប្រពន្ធខ្ញុំលេប​ និងធ្វេីការចាក់ថ្នាំអោយបេីកមាត់ស្បូន​ ចំណាយរយៈពេល១០ថ្ងៃ ពេលដែលពិនិត្យទៅថាដល់វេលា ដែលអាចដាក់កូនចូលស្បូនគាត់បាន​ ពេទ្យក៏ចាប់យកកោសិកាកូនដែលបង្កាត់រួចចំនួន2​ ដេីម្បីដាក់ចូលស្បូនប្រពន្ធខ្ញុំអោយពពោះជំនួស។កូននេះគឺមានហ្សេនរបស់មេជីវិតឈ្មោល​៤០%​ ហ្សេនរបស់ខ្ញុំ៤០%(ម្ចាស់មេជីវិតញី)​ និងហ្សេនប្រពន្ធខ្ញុំមានតែ២០%ប៉ុណ្ណោះ​ ព្រោះពេលដែលដាក់កូនចូលពោះគាត់​ កូនខ្ញុំមានអាយុ១២ថ្ងៃរួចទៅហេីយ​ គ្រាន់តែវាត្រូវការជីវជាតិពីសារពាង្គកាយពីខ្លួនប្រពន្ធខ្ញុំដេីម្បីលូតលាស់។ ចុងក្រោយការពិនិត្យផ្ទៃពោះគឺជោគជ័យ​ តែសោកស្តាយដោយសារមិនជាប់កូនភ្លោះទេ​ គឺជាប់បានតែ1​ កូនខ្ញុំគឺកូនប្រុស។

គូស្នេហ៍ស្រលាញ់ភេទដូចគ្នា ពពោះកូនដំបូងបានយ៉ាងជោគជ័យ
គូស្នេហ៍ស្រលាញ់ភេទដូចគ្នា ពពោះកូនដំបូងបានយ៉ាងជោគជ័យ

មិនតែប៉ុណ្ណោះ លោកប៉ាថ្មីថ្មោងរូបនេះ ក៏បានបន្តទៀតថា៖

ទោះបីជាកូនក្នុងពោះប្រពន្ធខ្ញុំជាកូនរបស់ខ្ញុំ​ មិនមែនជាកូនគាត់​ តែគាត់ជាអ្នកពពោះជំនួសខ្ញុំ​រហូតដល់ទៅ៩ខែ១០ថ្ងៃ​ វាប្រៀបដូចគាត់ក៏ជាម្តាយក្មេងនេះ​ ឯខ្ញុំទោះបីជាមិនបានពពោះដោយខ្លួនឯង​ តែក្មេងនេះកេីតមានជីវិតដោយសារមេជីវិតញីរបស់ខ្ញុំ​ ប្រៀបដូចជាខ្ញុំជាឪពុកម្នាក់ចឹងដែរ។ ចំណែកឯម្ចាស់មេជីវិតឈ្មោល​ គឺកូនថៃកាត់ចិន​ មានតែរូបថត​តែមិនដែលជួបគ្នាឡេីយ។តំលៃ​សរុប​ អស់ប្រែហែល២៣០០០$ ធ្វេីនៅប្រទេសថៃ។

ជាការពិតណាស់​ បច្ចុប្បន្ននេះ គេសង្កេតឃើញថា មនុស្សជឿនលឿនសម័យថ្មីជាច្រើនស្ទើរតែទូទាំងពិភពលោកទៅហើយ ពួកគេមានការបើកចំហរយ៉ាងទូលាយ ចំពោះអ្នកដែលស្រលាញ់ភេទដូចគ្នានេះ​ ភាពរើសអើងក៏កាន់តែកាត់បន្ថយ មតិវិជ្ជមាននិងការទទួលស្គាល់ក៏កាន់តែកើនឡើង។

ជាក់ស្តែង ដូចជាគូស្នេហ៍មួយគូនេះដូច្នោះដែរ យើងចាប់អារម្មណ៍ឃើញថា ពួកគេទទួលបានការគាំទ្រលើកទឹកចិត្តយ៉ាងច្រើន ពីសំណាក់មហាជនកម្ពុជា ហើយក៏ទទួលបានការអបអរសាទរ ដែលពួកគេអាចសម្រេចបំណងប្រាថ្នា ពរពោះកូនដំបូងជាមួយគ្នាបានយ៉ាងជោគជ័យផងដែរ៕

គូស្នេហ៍ស្រលាញ់ភេទដូចគ្នា ពរពោះកូនដំបូងបានយ៉ាងជោគជ័យ

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T