ចុម! ប៉ូលិសរកមុខម្ចាស់ត្រីមិនឃើញ ក្រោយពីត្រីងាប់មួយក្បាលធ្លាក់ពីលើអគារ ធ្វើឲ្យបែកកញ្ចក់រថយន្ដ (មានវីដេអូ)

//s6.kh1.co/29/29227ee3447f4efc69df385f33fe7c8369af1752.jpg
សង្គម

 ១៨-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ មានករណី ត្រីងាប់មួយក្បាលធ្លាក់ពីលើអគារ ធ្វើឲ្យខូចខាតកញ្ចក់រថយន្ដរបស់ស្ត្រីម្នាក់ ដែលចតទុកចោលនៅលើចិញ្ចើមផ្លូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រភពបានឲ្យដឹងថា វីដេអូឃ្លីបមួយនោះត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនៅទីប្រជុំជន Chongqing ក្នុងប្រទេសចិន និងត្រូវបានបង្ហោះចែកចាយលើបណ្តាញសង្គម ដោយមានការចូលទស្សនាចំនួន១លានដងក្នុងរយៈពេល២៤ម៉ោងផងដែរ។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីបនោះបានបង្ហាញឲ្យឃើញថា ត្រីងាប់មួយក្បាលទម្ងន់១គីឡូកន្លះក្រាម បានធ្លាក់ពីលើអគារ ទៅខ្ទប់នឹងកញ្ចក់រថយន្តពណ៌លឿងមួយគ្រឿងដែលចតចោលនៅទីនោះ បណ្ដាលឲ្យបែកកញ្ចក់យ៉ាងខ្លាំង។

ប៉ូលិសបានសន្និដ្ឋានថា ត្រីងាប់មួយក្បាលនោះប្រាកដជាម្ចាស់ផ្ទះដែលនៅជាន់ខាងលើដាក់ហាល និងមិនប្រយ័ត្នទើបបណ្ដាលឲ្យធ្លាក់ចុះមកបែបនេះ។ ក្នុងហេតុការណ៍នោះដែរ ក៏មានកូនត្រីតូចៗបានធ្លាក់មកលើកញ្ចក់រថយន្ដផងដែរ។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវខាងលើនេះ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតតាមរកម្ចាស់ត្រី។ ចំណែករថយន្ដ ក៏គេមិនទាន់ដឹងច្បាស់ដែរថា ខាងធានារ៉ាប់រងនិងចេញថ្លៃជួសជុលឲ្យ ឬយ៉ាងណានោះទេ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ត្រីដែលធ្លាក់ចុះមក
ត្រីដែលធ្លាក់ចុះមក
កញ្ចក់រថយន្ដ
កញ្ចក់រថយន្ដ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T