អីយ៉ាស! Real Madrid មើលឃើញខ្សែបម្រើឆ្នើមម្នាក់របស់ PSG ដើម្បីមកជំនួសកន្លែងរបស់ Modric

//s4.kh1.co/93/9373b367ea4a6f7d1df4c7dc90c5be72d16dd692.jpg
កីទ្បា

 ១៨-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ Real Madrid បានចាប់អារម្មណ៍ដាក់សំណើសុំទិញខ្សែបម្រើ Marco Verratti របស់ Paris Saint-Germain ដើម្បីមកប៉ះប៉ូវកន្លែងរបស់ Luka Modric ដែលនឹងមានភាគរយខ្ពស់ចាកចេញពីកីឡដ្ឋាន Santiago Bernabeu នៅទីផ្សាររដូវក្ដៅលើកក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Marco Verratti
Marco Verratti

ខ្សែបម្រើជម្រើសជាតិអ៊ីតាលី Verratti បានបើកចិត្តក្នុងការផ្លាស់មកលេងនៅទឹកដីអេស្ប៉ាញ បើសិនជា​ Paris Saint-Germain ខកខានក្នុងការឈ្នះពាន UEFA Champions League នៅរដូវកាលនេះ។

តាមប្រភពពីក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថាប្រធានក្លិប Real Madrid លោក Florentino Perez បានចាប់អារម្មណ៍ចង់បានខ្សែបម្រើវ័យ ២៦ឆ្នាំ Verratti ដើម្បីមកជំនួសកន្លែងលេងរបស់ Modric ដែលខ្សែបម្រើវ័យ ៣៤ឆ្នាំអាចនឹងចាកចេញពីក្លិបនៅពេលចប់រដូវកាលនេះ។

Luka Modric
Luka Modric

ចំពោះតម្លៃខ្លួនរបស់ខ្សែបម្រើដែលបង្ហាញខ្លួនឲ្យ PSG បានចំនួន ២៨២ប្រកួតរូបនេះ ត្រូវបានគេដឹងថាក្លិបអ្នកមាននៅបារាំងទាមទារចន្លោះ ១០០លានផោន៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T