លោក Pep Guardiola ចាប់អារម្មណ៍ទៅលើកីឡាករឆ្នើម១រូក្នុងក្របខណ្ឌ La Liga ដែលមានតម្លៃខ្លួន ៣៥លានអឺរ៉ូ

//s4.kh1.co/0f/0f2a77cd8c8bfe61b7df800b791539efea35efbe.jpg
កីទ្បា

 ១៨-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប ​Manchester City លោក Pep Guardiola ត្រូវបានគេរាយការណ៍ថាបានដាក់ការចាប់អារម្មណ៍ទៅលើខ្សែបម្រើសញ្ជាតិក្រូអាតកីឡាករ Ivan Rakitic

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Rakitic ជាកីឡាករសំខាន់១រូបរបស់ក្លិប ​Barcelona ចាប់តាំងពីគេផ្ទេរមកពីក្លិប Sevilla កាលពីឆ្នាំ២០១៤មកម្ល៉េះ។

  កីឡាករ Ivan Rakitic
  កីឡាករ Ivan Rakitic

កីឡាកសញ្ជាតិក្រូអាតវ័យ៣១ឆ្នាំរូបនេះបង្ហាញខ្លួនអោយ Barcelona បានត្រឹមតែ៦ដងប៉ុណ្ណោះក្នុងចំណោម១០ប្រកួតក្នុងរដូវកាលនេះដោយកន្លែងរបស់គេត្រូវជំនួសដោយកីឡាករចំណូលថ្មី Frenkie de Jong។

កុងត្រារបស់ Rakitic ជាមួយនឹងក្លិប Barcelona នឹងត្រូវផុតកំណត់ក្នុងឆ្នាំ២០២១ខាងមុខនេះ ប៉ុន្តែគាត់ប្រហែលជាអាចចាកចេញមុនពេលកំណត់នេះបើយោងតាមសេចក្ដីរាយការណ៍របស់គេហទំព័រ Sport ។ ហើយបើយោងតាមសេចក្ដីរាយការណ៍ថ្មីមួយទៀតរបស់កាសែត Diario Gol បានអោយដឹងថាលោក Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះថែមទាំងចង់ផ្ទេរយករូបគេពី Barcelona នៅខែមករាខាងមុខនេះទៀតផង។

  កីឡាករ Ivan Rakitic
  កីឡាករ Ivan Rakitic

យោងតាមគេហទំព័រ Transfermarkt បានអោយដឹងថាតម្លៃខ្លួនបច្ចុប្បន្នរបស់កីឡាករ Rakitic មានតម្លៃ ៣៥លានអឺរ៉ូ (ឬប្រហែល ៣៨លានដុល្លារអាមេរិក)។

គួររម្លឹកផងដែរថាកីឡាករ Rakitic បង្ហាញខ្លួនបាន ២៧៤ ប្រកួតឲ្យក្លិប Barcelona ដោយរកបាន ៣៤ គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបានចំនួន​ ៣៧ ដង៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T