កីឡាករ Mario Mandzukic បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លិបធំមួយនៅអឺរ៉ុបប៉ុន្តែមិនមែន Manchester United នោះទេ

//s6.kh1.co/22/22b692ed4f23916e7f80da9ac6566e71412ead73.jpg
កីទ្បា

 ១៨-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អ៊ីតាលី៖ ក្លិប AC Milan ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងខ្សែប្រយុទ្ធវ័យចំណាស់របស់​ក្លិបសេះបង្កង់ ​Juventus កីឡាករ Mario Mandzukic ដោយនាំមុខក្លិប Manchester United ក្នុងការដណ្ដើមយកកីឡាកររូបនេះនៅខែមករាខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមកាសែត Giornale ដែលមានប្រភពនៅប្រទេសអ៊ីតាលីបានអោយដឹងថាក្រុម AC Milan បានយល់ព្រមទៅលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងកីឡាករ  Mandzukic បើទោះបីជាខ្សែប្រយុទ្ធសញ្ចាតិក្រូអាតរូបនេះមានទំនាក់ទំនងខ្លាំងជាមួយនឹងក្រុម ​Manchester United ក៏ដោយ។

  កីឡាករ Mario Mandzukic 
  កីឡាករ Mario Mandzukic 

ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះមិនសូវមាន​ឱកាសបានបង្ហាញខ្លួនអោយ Juventus ច្រើននោះទេក្នុងរដូវកាលនេះទេក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Maurizio Sarri ដោយកន្លែងរបស់រូបគេត្រូវជំនួសដោយកីឡាករ​ Gonzalo Higuain។

យោងតាមរបាយការណ៍តាមរយៈប្រភពដដែលបានអោយដឹងថាក្លិប AC Milan បានទទួលការយល់ព្រមពីក្លិប Juventus រួចហើយសម្រាប់ការដាក់សំណើចរចាយកកីឡាករ Mandzukic នៅខែមករាខាងមុខ ដោយក្លិបដែលមានមូលដ្ឋាននៅទីក្រុងទូរីនមួយនេះមានបំណងចង់លក់ខ្សែប្រយុទ្ធសញ្ជាតិក្រូអាតរូបនេះទៅអោយក្លិប AC Milan ជាជាងលក់អោយ Inter Milan ។

  កីឡាករ Mario Mandzukic ជាមួយនឹងពាន Serie A
  កីឡាករ Mario Mandzukic ជាមួយនឹងពាន Serie A

គួរបញ្ជាក់ផងដែរថាកីឡាករ Mandzukic បង្ហាញខ្លួនអោយ​​ Juventus បានចំនួន​១៦២ប្រកួត ស៊ុតបញ្ចូលទីបាន៤៤គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន២៤ដង៕

ប្រភព៖ Teamtalk

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T