នារី​ម្នាក់​ច្រឡំ​ជាន់​ហ្គែ​រថា​ជា​ហ្វ្រាំង​បុក​រះ​ខ្ទេច ក្រោយ​ឈប់​ទិញ​បបរ

//s4.kh1.co/90/908a4f26f07fe7a68763e69c9a40207309348bc9.jpg
សង្គម

 ១៨-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ឈប់​រថយន្ត​ទិញ​បបរស​រួច នារី​ម្នាក់​ច្រឡំ​ជាន់​ហ្គែ​រថា​ជា​ហ្វ្រាំង​ក៏​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​ចំនួន​៣​គ្រឿង​, កង់​បី​ឥណ្ឌា​មួយ​គ្រឿង និង​បុក​គូទ​រថយន្ត​ម៉ាក​រ៉ែ​ង​រ៉ូ​វើ​រ​មួយ​គ្រឿង និង​បន្ត​ទៅ​បុក​កន្លែង​លក់​បបរស​ធ្វើ​ឲ្យ​ខូចខាត​អស់​៣​ឆ្នាំង ព្រមទាំង​រង​របួស​មនុស្ស​ចំនួន​៣​នាក់​ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៧ ​ខែតុលា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​កែង​ផ្លូវ​ព្រះ​មុនី​វង្ស​នៅ​ចំណុច​ស្តុ​ប​BS​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា។

នារី​ម្នាក់​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ជា​អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ២AT-៦១២៧។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ ឃើញ​នារី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាកហា​យ​ឡែ​ន​ឌ័​រ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​បាន​ឈប់​នៅ​ទិញ​បបរស។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​ទិញ​បបរស​រួច នារី​ម្នាក់​ខាងលើ​បំរុង​នឹង​បើករថយន្ត​ចេញ​ទៅ ស្រាប់តែ​ច្រឡំ​ជាន់​ហ្វ្រាំង​ថា​ជា​ហ្គែ​ល ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ចត​តាម​ចិញ្ចើម​ផ្លូវ​ចំនួន​២​គ្រឿង ក្នុង​នោះ​១-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩, ២-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ និង​៣-​ម៉ូតូ​ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​ទឹកសមុទ្រ​លាយ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំ​ព​ញ ១-GD-៣៥៧០ និង​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង ពណ៌​ស ធ្វើ​ឲ្យ​ម៉ូតូ​មួយ​គ្រឿង​នៅ​ក្រោម​រថយន្ត​បង្ក និង​ម៉ូតូ​២​គ្រឿង​ទៀត​ដួល​គ​លើ​គ្នា។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន​នោះ​ទេ​ក៏​ជ្រុល​ទៅ​បុក​បន្ត​គូទ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ទៀត​ម៉ាក​រ៉ែ​ង​រ៉ូ​វើ​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​២AE-៦៦៧៧ រង​ការ​ខូចខាត​គូទ​ក្រោយ​ផ្នែក​ខាងស្តាំ ហើយ​រថយន្ត​បង្ក​នៅ​តែ​មិន​ទាន់​អស់​ល្បឿន​ទៀត បាន​បន្ត​ទៅ​បុក​ឆ្នាំង​បបរស​កំពប់​អស់​៣​ឆ្នាំង បណ្តាល​ឱ្យ​រលាក​កូនស្រី​អ្នកលក់​បបរស​ម្នាក់ ចំណែក​បុរស​២​នាក់​ដែល​អង្គុយ​លើ​ម៉ូតូ​រង​របួសស្រាល។ អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ក្បែរ​កន្លែង​កើតហេតុ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មក​ជួយ​សម្រួល​ចរាចរណ៍​កុំអោយ​មានការ​កកស្ទះ​ចរាចរណ៍​បង្ក​ការ​លំបាក​ធ្វើ​ដំណើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ។ ដោយឡែក​ពេល​កើតហេតុ​ភ្លាម​ៗ​ខាង​ម្ចាស់​រថយន្ត​ម៉ាក​រ៉ែ​ង​រ៉ូ​វើ​រ​ទាម ទារ​សំណង​ចំនួន​៥០០​ដុល្លារ ហើយ​ម្ចាស់​រថយន្ត​បង្ក​បាន​សង​ចំនួន​៥០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។ ចំណែក​ម៉ូតូ​៣​គ្រឿង និង​កង់​បី​មួយ​គ្រឿង ព្រម​អ្នកលក់​បបរ​ដែល​រង​ការ​ខូចខាត​របស់ របរ​ជា​ច្រើន​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរា​ចរណ៍​ផ្លូវ​គោក​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត៕

https://s6.kh1.co/__image/w=650,h=379,q=100/b2/b2f0663fc24911f19be725109d3df3a0d3e14549.jpg
https://s6.kh1.co/__image/w=650,h=379,q=100/bd/bd0b76639c8298d93bb3014f39921c2db08b343c.jpg
https://s6.kh1.co/__image/w=650,h=379,q=100/b9/b961711d7a32e255331ad6e6003829bd08eda861.jpg
https://s4.kh1.co/__image/w=650,h=379,q=100/c8/c8730b03fcc2dde1b651f411defbc1f7b173e9e0.jpg
https://s4.kh1.co/__image/w=650,h=379,q=100/9a/9a58615913189576ee857de6fcee14990e91b640.jpg
https://s4.kh1.co/__image/w=650,h=379,q=100/60/60e637eabefc21e544189f8c4723288258f08c55.jpg
https://s5.kh1.co/__image/w=650,h=379,q=100/df/df0aa5e088639135440e9a6b888e02d180754730.jpg
https://s6.kh1.co/__image/w=650,h=379,q=100/83/832045573c5f48faadb0126f14164661b701d348.jpg
https://s4.kh1.co/__image/w=650,h=379,q=100/0e/0e8a467c5c168ce1888f4112d18845e96e1dbd66.jpg
https://s4.kh1.co/__image/w=650,h=379,q=100/08/0871941a7e2dec6865d6bcfa18f31785eb5d06ea.jpg
https://s6.kh1.co/__image/w=650,h=379,q=100/23/2343c212ce52664c0f65eb9747f4fd790e5eddeb.jpg
https://s5.kh1.co/__image/w=650,h=379,q=100/44/44ea881e1d18a3bf82988fb893e252feb5428fcb.jpg
https://s6.kh1.co/__image/w=650,h=379,q=100/53/537c969ebc351a5b0736496221d3c48d1e9ba8c1.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T