កីឡាកររូបនេះជាកីឡាករទី៣ដែល Inter Milan ចង់បានពី Manchester United

//s5.kh1.co/17/17adb13686649621c501282eaa62ded913822a19.jpg
កីទ្បា

 ១៨-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អ៊ីតាលី៖ ក្លិប Inter Milan ត្រូវនបានគេរាយការណ៍ថាបានដាក់ការចាប់អារម្មណ៍ចង់បានកីឡាករ១រូបទៀតពី ​Manchester United គឺខ្សែបម្រើកណ្ដាលកីឡាករ Nemanja Matic នៅអំឡុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែបម្រើសញ្ជាតិស៊ែប៊ីរូបនេះបានត្រៀមខ្លួនចាកចេញពី Old Trafford រួចរាល់ហើយ ប៉ុន្តែគាត់អាចនឹងចាកចេញពេលបញ្ចប់រដូវកាលដោយសារតែគាត់ចង់នៅជួយក្រុមរហូតដល់កុងត្រារបស់គាត់ផុតកំណត់ជាមួយនឹងក្លិបនៅឆ្នាំ២០២០ខាងមុខនេះ។

  កីឡាករ Nemanja Matic
  កីឡាករ Nemanja Matic

អ្នកចាត់ការទូទៅក្រុម ​Inter Milan លោក Antonio Conte មានបំណងចង់បន្ថែមខ្សែបម្រើម្នាក់ទៀតក្នុងក្រុម ដោយលោកចាត់ទុកកីឡាករ Matic របស់ក្លិប Manchester United ជាគោលដៅដែលលោកចង់បានដោយសារកីឡាករវ័យ៣១ឆ្នាំរូបនេះមានបទពិសោធន៍ខ្ពស់ជាមួយនឹងតម្លៃធូរថ្លៃបើធៀបជាមួយនឹងខ្សែបម្រើឆ្នើមៗជាច្រើនទៀតនៅតំបន់អឺរ៉ុប។

ក្លិប ​​Inter Milan និងតំណាងរបស់កីឡាករ Matic បានជួបចរចាគ្នារួចរាល់ហើយជុំវិញកិច្ចព្រមព្រៀងរបស់ខ្សែបម្រើកណ្ដាលរូបនេះ។

  កីឡាករ Nemanja Matic
  កីឡាករ Nemanja Matic

គួរបញ្ជាក់ផងដែរថាអតីតកីឡាកររបស់ Benfica និង Chelsea រូបនេះបានមកចូលរួមជាមួយ Manchester United កាលពីឆ្នាំ២០១៧ ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំជាមួយនឹងជម្រើសបន្ថែមរយៈពេល១ឆ្នាំ៕

ប្រភព៖ The Sun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T