រដូវកាលទី២​ នៃការសហការរវាងក្រុមបិសាចក្រហម Manchester United និង Chivas បានត្រលប់មកវិញហើយ!

//s6.kh1.co/b3/b3d6572912cb507aade680b802b1335d446ddf96.jpg
កីទ្បា

 ១៨-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ អ្វីដែលរង់ចាំបានត្រលប់មកវិញ ជាមួយនឹងកម្មវិធីពិសេសសម្រាប់ចូលរួមការអបអរការសហការនៃភាពជាដៃគូររវាង Chivas​ មានប្រភពដើមមកពីប្រទេសស្កុតឡែន និងក្រុមបាល់ទាត់បិសាចក្រហមនារដូវកាលទី២ នៅក្នុងប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការសហការរវាងក្រុម Manchester United និង Chivas
ការសហការរវាងក្រុម Manchester United និង Chivas

គួរបញ្ជាក់ថា Manchester United បានសហការជាមួយ Chivas តាំងពីឆ្នាំ២០១៨ ជាមួយនឹងកម្មវិធីជាច្រើនដើម្បីផ្តល់ឱកាសឲ្យអ្នកដែលជាអ្នកគាំទ្រផ្ទាល់ទទួលបាននូវបទពិសោធន៍ និងភាពរីករាយជាច្រើន មិនថានៅតាមបណ្តាកម្មវិធីរបស់ Chivas នៅក្នុង Pub និងក្លឹបកម្សាន្តនៅក្នុងប្រទេសកម្ពុជា ជាពិសេសបទពិសោធន៍ទៅទស្សនាការប្រកួតផ្ទាល់នៅទីក្រុង Manchester និងប្រទេសសិង្ហបុរី។

សម្រាប់រដូវកាលថ្មីនេះ ក្រុមហ៊ុនក៏បានរៀបចំ​នូវកម្មវិធីកម្សាន្ត​ ក៏ដូចជាឱកាសក្នុងការឈ្នះនូវរង្វាន់ផ្សេងៗ​ជាច្រើនទៀត​សម្រាប់អតិថិជនដែលគាំទ្រស្រា Chivas នៅក្នុងក្លឹបកម្សាន្ត និង Pub ដូចជា Urban ផ្លូវ 310 នៅថ្ងៃទី 20 ខែតុលា ឆ្នាំ2019 នេះតទៅ​ជាមួយ​នឹង​កម្មវិធី​ប្រម៉ូសិនពិសេសសម្រាប់ស្រា Chivas 12 ឆ្នាំផងដែរ។

ការសហការរវាងក្រុម Manchester United និង Chivas
ការសហការរវាងក្រុម Manchester United និង Chivas

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងធ្វើឡើងជាបន្តបន្ទាប់ទៀត​។​ សម្រាប់ព័ត៌មានស្តីពីកម្មវិធីបន្ទាប់ សូមចូលទៅកាន់គេហទំព័រ Facebook និង Instagram Chivas​​ Cambodia៕ 

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T