ក្រុមហ៊ុន Mazda បានជូនកាដូរថយន្តស៊េរីទំនើបមួយគ្រឿងតម្លៃជាង៨ម៉ឺនដុល្លារដល់ ​ខេមរៈ សិរីមន្ត! (មានវីដេអូ)

//s4.kh1.co/fa/fafa636f9c78d5dd6d3a890f09b4a910995e2f7c.jpg
បច្ចេកវិទ្យា

 ១៨-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្ងៃទី ១៥ តុលា ឆ្នាំ២០១៩ កន្លងទៅ ​ក្រុមហ៊ុន HGB Group ដែល​នាំ​ចូល​ផ្ដាច់​មុខ​នូវ​រថយន្ត Mazda បាន​ប្រារព្ធ​កម្មវិធី​ធំ​មួយ ដើម្បី​ប្រកាស​ចេញ​អំពី​ការ​តែង​តាំង​តារា​ចម្រៀង​ល្បី​ប្រចាំ​ប្រទេស​លោក ខេមរៈ សិរីមន្ត ធ្វើ​ជា​​ទូត​សុឆន្ទៈ​តំណាង​ឲ្យ​ម៉ាក​រថយន្ត Mazda ទាំង​មូល​តែ​ម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​ពិធី​នេះ​សង្កេត​ឃើញ​មាន​ការ​ចូល​រួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ រួម​ទាំង​អ្នក​គាំទ្រ​របស់​លោក ខេមរៈ សិរីមន្ត ជា​ច្រើន​នាក់។ ពិសេស​ដែរ​នោះ​គឺ​​តារា​ចម្រៀង​ជើង​ចាស់​រូប​នេះ ទទួល​បាន​កាដូ​ជា​រថយន្ត​​តួ​ខ្ពស់ Mazda CX-9 ពី​សំណាក់​ក្រុមហ៊ុន HGB Group ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​នេះ​ផង​ដែរ។

លោក ​ខេមរៈ សិរីមន្ត
លោក ​ខេមរៈ សិរីមន្ត
លោក ខេមរៈ សិរីមន្ត
លោក ខេមរៈ សិរីមន្ត
លោក ខេមរៈ សិរីមន្ត
លោក ខេមរៈ សិរីមន្ត

នាឱកាសដ៏ពិសេសនោះដែរ អ្នកនាង​ អ៊ុន កញ្ញា ជាប្រធានគ្រប់គ្រងទូទៅរបស់ ក្រុមហ៊ុន អេច ជី ប៊ី អូតូ ខូអិលធីឌី ក៏បានថ្លែងឲ្យដឹងផងដែរថា៖ 

«នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃដើម្បីចូលរួមអបអរសាទរកម្មវិធីចុះហត្ថលេខា ទូតសុឆន្ទៈជាផ្លូវការរវាងក្រុមហ៊ុន Mazda ប្រចាំប្រទេសកម្ពុជា ជាមួយតារាចម្រៀងដែលមានប្រជាប្រិយភាព​ និងល្បីល្បាញប្រចាំប្រទេសកម្ពុជាគឺលោក «ខេមរៈ សិរីមន្ត»។ អស់លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានទាំងអស់ ដែលមានវត្តមាននៅទីនេះ ប្រាកដជាបានជ្រាបរួចមកហើយថាលោក «ខេមរៈ សិរីមន្ត» គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពបំផុតនាពេលកន្លងមក និងពេលបច្ចុប្បន្ន។ ក្នុងនាមខ្ញុំជាអ្នកតំណាងឱ្យ ក្រុមហ៊ុន អេច ជី ប៊ី អូតូ នាងខ្ញុំពិតជាមានភាពជឿជាក់យ៉ាងមុតមាំថា យើងនឹងទទួលបានការគាំទ្រកាន់តែច្រើនឡើងៗពីសំណាក់អតិថិជន និងអ្នកគាំទ្ររបស់លោក «ខេមរៈ សិរីមន្ត» ហើយអ្វីដែលកាន់តែពិសេសគឺ ក្រុមហ៊ុន Mazda តែងតែបានផ្តល់ជូននូវរថយន្តដែលមានទំនុកចិត្ត គុណភាពខ្ពស់ សុវត្ថិភាព ផាសុកភាព ភាពស្រស់ស្អាត​ដល់អតិថិជន»។

 លោកស្រីបន្ដបន្ថែមទៀតថា៖

«ជាក់ស្តែងក្នុងឱកាសដ៏មានតម្លៃនេះ នាងខ្ញុំក៏ចង់ជម្រាបជូនដល់អតិថិជនទាំងអស់ឱ្យបានជ្រាបថា កម្មវិធីប្រូម៉ូសិន ចែកមាសសុទ្ឋសរុប ១២ គីឡូ របស់យើង ការលក់ និងបានកក់រថយន្ត Mazda គឺមានចំនួនច្រើនលើសលប់រហូតដល់ទៅជិត ២,០០០ គ្រឿង ហើយ​ត្រឹមរយៈពេលជាងពីរខែប៉ុណ្ណោះ ដូច្នេះហើយសម្រាប់អតិថិជនដែលមិនទាន់បានជាវ និងកក់សូមមេត្តារុះរាន់ឡើង។ អ្វីដែលពិសេសមួយទៀតនោះគឺ Mazda និងនាំរថយន្តដែលជាម៉ូដែលថ្មីៗ និង​ជាប្រ​ភេទរថយន្តជំនាន់ទី៧របស់យើងនឹងមកដល់ក្នុងពេលឆាប់ៗនេះហើយ។ ជាចុងក្រោយនេះក្នុងនាមនាងខ្ញុំតំណាងឲ្យក្រុមហ៊ុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលតែងតែគាំទ្ររថយន្ត MAZDA កន្លងមក និងដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមកម្មវិធីនេះផងដែរ សូមជូនពរឲ្យទទួលបានសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារៈកិច្ច»។

អ្នកនាង​ អ៊ុន កញ្ញា 
អ្នកនាង​ អ៊ុន កញ្ញា 

ឆ្លៀតក្នុងពិធីដ៏អធិកអធមនេះដែរលោក ខេមរៈ សិរីមន្ត ​ដែលជា​​ទូត​សុឆន្ទៈ​តំណាង​ឲ្យ​ម៉ាក​រថយន្ត Mazda​ ក៏បានថ្លៃងថា៖

«ថ្ងៃនេះផងដែរ ជាថ្ងៃចាប់ផ្តើមមួយរបស់ខ្ញុំជាមួយ Mazda ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង និងមានមោទនភាពដែលបានធ្វើជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន Mazda  ប្រចាំប្រទេសកម្ពុជា លើសពីនេះទៅទៀតខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងក្រៃងលែងដល់ក្រុមហ៊ុន Mazda ដែលបានទុកចិត្ត និងជឿជាក់​លើរូបខ្ញុំ​។​ ហើយខ្ញុំក៏មានភាពរីករាយយ៉ាងខ្លាំងជាមួយក្រុមហ៊ុនដែលបានជូនកាដូរថយន្ត Mazda CX-9 ដ៏ថ្មីសន្លាងជូនមកខ្ញុំបាទ។លោកអ្នកបា្រកដជាបានជ្រាបរួចមកហើយថា រថយន្ត Mazda ជារថយន្តដែលមានគុណភាពខ្ពស់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោកជាយូរមកហើយ ជាពិសេសរថយន្ត Mazda មានច្រើនម៉ូដែល ច្រើនជម្រើស ដោយបំពាក់បច្ចេកវិទ្យាទំនើបៗ រូបរាងដ៏គួរឱ្យទាក់ទាញ នឹងធ្វើឱ្យលោកអ្នកពោរពេញទៅដោយភាពរីករាយជាមួយក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិ។ ជាចុងក្រោយនេះខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមកម្មវិធីនេះ។ សូមគោរពជូនពរដល់ភ្ញៀវកិតិ្តយសទាំងអស់ឲ្យទទួលបានសុខភាពល្អ សំណាងល្អ ធ្វើដំណើរទីជិតទីឆ្ងាយ ប្រកបដោយសុវត្ថិភាព គ្រប់ពេលវេលា គ្រប់ទីកន្លែង និងជោគជ័យគ្រប់ភារៈកិច្ច។ សូមអរគុណ!»។

លោក ខេមរៈ សិរីមន្ត ​​ទូត​សុឆន្ទៈ​តំណាង​ឲ្យ​ម៉ាក​រថយន្ត Mazda​  
លោក ខេមរៈ សិរីមន្ត ​​ទូត​សុឆន្ទៈ​តំណាង​ឲ្យ​ម៉ាក​រថយន្ត Mazda​  

គួរឱ្យដឹងផងដែរថា Mazda CX-9 ជំនាន់​ថ្មី​មាន​រូបរាង​ទាក់ទាញ និង​មាន​បច្ចេកវិទ្យា​ទំនើបៗ​ជា​ច្រើន ដែល​មាន​តម្លៃ​ប្រមាណ​ជាង ៨ ម៉ឺន​ដុល្លារ​ នៅ​ទីផ្សារ​ប្រទេស​កម្ពុជា។ ក្រៅ​ពី Mazda CX-9 នេះ រថយន្ត​ម៉ាក​ Mazda ផ្សេង​ទៀត​ដែល​ HGB Group នាំ​ចូល​រួម​មាន​ Mazda BT-50, Mazda 2, Mazda 3, Mazda 6, Mazda CX-3 និង Mazda CX-5 ផង​ដែរ។

លោក ខេមរៈ សិរីមន្ត ​​ទូត​សុឆន្ទៈ​តំណាង​ឲ្យ​ម៉ាក​រថយន្ត Mazda​
លោក ខេមរៈ សិរីមន្ត ​​ទូត​សុឆន្ទៈ​តំណាង​ឲ្យ​ម៉ាក​រថយន្ត Mazda​
លោក ខេមរៈ សិរីមន្ត ​​ទូត​សុឆន្ទៈ​តំណាង​ឲ្យ​ម៉ាក​រថយន្ត Mazda​
លោក ខេមរៈ សិរីមន្ត ​​ទូត​សុឆន្ទៈ​តំណាង​ឲ្យ​ម៉ាក​រថយន្ត Mazda​
ក្រុមហ៊ុន Mazda បានជូនកាដូរថយន្តស៊េរីទំនើប​ដល់​ខេមរៈ សិរីមន្ត
ក្រុមហ៊ុន Mazda បានជូនកាដូរថយន្តស៊េរីទំនើប​ដល់​ខេមរៈ សិរីមន្ត

សម្រាប់​ព័ត៌មាន​បន្ថែម អាច​ទាក់ទង​ទៅ៖
- ផ្ទះលេខ ៣៧៩ មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ លេខ​ទូរស័ព្ទ 095 999 699/ 023 995 567/ 023 995 678/ 023 999 678។
- ផ្ទះ​លេខ ៧៥៧ មហាវិថី​ព្រះមុនីវង្ស បឹងត្របែក ខណ្ឌ​ចំការ​មន ភ្នំពេញ លេខទូរសព្ទ 095 999 599/ 023 988 881/ 023 977 771/ 023 999 678 ឬ​ចូល​ទៅ​ផេក​ហ្វេស​ប៊ុក Mazda Cambodia​

ខេមរៈ​ សិរីមន្ត
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T