ដើម្បីប្រជែងជាមួយ Liverpool និង Man City ប្រធានក្លិប Man UTD គិតថាក្លិបខ្លួនត្រូវការកីឡាករបន្ថែមចំនួន…!!

//s4.kh1.co/96/961f271f879497c43e410edea0eb13da25289285.jpg
កីទ្បា

 ១៨-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាប្រធានក្លិប Manchester United ជឿថាក្លិបរបស់ខ្លួនត្រូវការនាំចូលកីឡាករបន្ថែមចំនួន ៦រូបទៀតទើបអាចប្រជែងពានរង្វាន់ Premier League ជាមួយ Liverpool និង Manchester City បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីរដូវកាលមុន Manchester United បានបញ្ចប់ទៅដោយមានពិន្ទុតិចជាងជើងឯក Manchester City ៣២ពិន្ទុ និងជើងឯករង Liverpool ៣១ពិន្ទុ ដែលនេះជាកំណត់ត្រាមិនល្អមួយរបស់ក្លិបជើងឯក Premier League ២០សម័យកាលមួយនេះ។

តារាងចំណាត់ថ្នាក់ PL រដូវកាល ២០១៩-២០២០
តារាងចំណាត់ថ្នាក់ PL រដូវកាល ២០១៩-២០២០

ដើម្បីពង្រឹងក្រុមក្នុងរដូវកាលថ្មី ២០១៩-២០២០ ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer បិសាចក្រហមបានចំណាយប្រាក់អស់លើស ១៤០លានផោនកាលពីទីផ្សាររដូវក្ដៅក្នុងការទិញកីឡាករចូល ៣រូបរួមមាន Daniel James, Aaron Wan-Bissaka និង Harry Maguire។

លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

ប៉ុន្តែជាលទ្ធផល ៨ប្រកួតក្នុងរដូវកាលថ្មី Manchester United មានត្រឹមតែ ១៥ពិន្ទុប៉ុណ្ណោះ និងកំពុងឈរនៅលេខ១២ ក្នុងតារាងចំណាត់ថ្នាក់ Premier League។

ដើម្បីឆ្លើយតបនឹងលទ្ធផលនេះប្រធានក្លិបរបស់ Man UTD បានឲ្យដឹងថាក្រុមរបស់លោកត្រូវការនាំចូលកីឡាករបន្ថែមយ៉ាងហោចណាស់ ៦នាក់ទៀតដើម្បីពង្រឹងក្រុមឡើងវិញក្នុងការប្រជែងពានលីគកំពូលអង់គ្លេស៕

ប្រភពExpress

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T