ភ្នំពេញ៖ បើទោះបីជាតារាចម្រៀងស្រី ដ៏មានប្រជាប្រិយអ្នកនាង ហង្ស សុជាតា ក្នុងពេលបច្ចុប្បន្ននេះមិនសូវជាលេចមុខ នៅលើឆាកតន្រ្តីធំៗក៏ដោយ តែតារាស្រីដែលជាម្ចាស់បទ «ស្រលាញ់បង » រូបនេះ មានភាពមមាញឹកខ្លាំង ទៅលើការចម្រៀងតាមពិធីមង្គលការតូចធំខ្លាំងទៅវិញ ថែមទាំងមានការគាំទ្រខ្លាំងទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀតនោះ តារាចម្រៀងស្រីដ៏ប្រជាប្រិយភាពរូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំង ទៅលើសកម្មភាព ប្រចាំថ្ងៃរបស់ខ្លួន ទាំងក្នុងនឹងក្រៅការងារសិល្បៈរបស់នាង។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកនាង ហង្ស សុជាតា ក៏បានបង្ហោះរូបភាពជាច្រើន នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ជាមួយនឹងសម្លៀកប្រពៃណី ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងតែម្ដង ដោយសារតែសម្រស់របស់នាង។
យ៉ាងណាមិញ បើទោះបីជា អ្នកនាង ហង្ស សុជាតា ក្នុងពេលបច្ចុប្បន្ននេះ មានគ្រួសារនិងកូនមូយក៏ពិតមែន តែនាងមើលទៅពិតជានៅស្អាត សាច់ចាំ និងនៅក្មេងដដែល នេះបើតាមការសង្កេតរូបភាពរបស់នាង ដែលបានបង្ហោះនាពេលកន្លងមក។
គួរឲ្យដឹងផងដែរថា នេះជាលើកទីមួយហើយ ដែលតារាចម្រៀងស្រីសាច់ចាំអ្នកនាង ហង្ស សុជាតា
គ្រងសម្លៀកបំពាក់ប្រពៃណីថតសម្អាងការបែបនេះ ព្រមទាំងមានការភ្ញាក់ផ្អើលបែបនេះ៕
ប្រភពរូបភាព៖ សុជា សម្អាងការ
តោះកុំខាតពេលទៅទស្សនារូបភាពទាំងអស់គ្នា៖