ធ្លាប់តែជារាជបុត្រសង្ហា គ្រាន់តែរៀបការបាន១ឆ្នាំ Feng Shao បាក់សម្រស់ចាស់ទ្រុឌទ្រោម ដល់ថ្នាក់នេះផង!

//s5.kh1.co/45/452c2a2984e83a9dcae41293967f38f7b6fd4bb0.jpg
តារា & កម្សាន្ដ

 ១៧-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ចំពោះប្រិយមិត្តដែលនិយមចូលចិត្តតាមដានទស្សនា ខ្សែភាពយន្តភាគចិន ប្រាកដជាបានស្គាល់ហើយ នូវតារាសម្តែងប្រុសជើងចាស់រូបសង្ហាលោក Feng Shao ដែលជាទូទៅរឿងភាគច្រើនស្ទើរតែទាំងស្រុងដែលលោកបានសម្តែង គឺសុទ្ធសឹងតែលោកសម្តែងជាតួឯកព្រះរាជបុត្រ ជាមេទ័ពខ្លាំងក្លាពូកែម្នាក់ ក៏ដូចជាប្រធានក្រុមហ៊ុនរូបសង្ហាមានទ្រព្យសម្បត្តិស្តុកស្តមជាដើម គេកម្រនឹងឃើញលោកដើរជាតួរង ឬក៏តួអង្គដែលមានឋានៈទាប មិនលេចធ្លោណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាសម្តែងប្រុសលោក Feng Shao
តារាសម្តែងប្រុសលោក Feng Shao
តារាសម្តែងប្រុសលោក Feng Shao
តារាសម្តែងប្រុសលោក Feng Shao

ដោយឡែក ចាប់តាំងពីលោកបានសម្រេចចិត្តរៀបការសាងគ្រួសារស្ងាត់ៗ ជាមួយនឹងតារាសម្តែងស្រីលំដាប់ជួរមុខអ្នកនាង Zhao Liying អស់រយៈពេលជាងមួយឆ្នាំមកនេះ ស្រាប់តែមានប្រិយមិត្តគាំទ្រជាច្រើន បានចាប់អារម្មណ៍ឃើញថា តារាសម្តែងប្រុសជើងចាស់វ័យ៤១ឆ្នាំរូបនេះ មានការប្រែប្រួលសម្រស់យ៉ាងខ្លាំង សឹងមិនគួរឲ្យជឿ។

Feng Shao និង Zhao Liying
Feng Shao និង Zhao Liying

ជាក់ស្តែង តាមរយៈរូបថតរបស់លោក Feng Shao ដែលគេទើបតែថតនិងបង្ហោះនៅលើបណ្តាញអ៊ីនធឺណែត កាលពីថ្មីៗនេះ បានឲ្យឃើញថា តារាប្រុសរូបនេះពិតជាបានប្រែប្រួលសម្រស់ច្រើនពិតមែន ផ្ទុយស្រឡះពីមួយឆ្នាំមុនដាច់ ដោយកន្លងមកតែងមាននារីរាប់លាននាក់ បានលង់ស្នេហ៍ជាមួយនឹងសម្រស់ដ៏ស្រស់សង្ហា ដូចទេវបុត្ររបស់លោក Feng Shao ប៉ុន្តែឥឡូវខុសស្រឡះ ដោយទឹកមុខនិងរូបរាងរបស់លោក ប្រែទៅជាស្គមស្គាំងស្លេកស្លាំងជ្រៀវជ្រួញ និងមើលទៅលោកហាក់បីដូចជា កំពុងហត់នឿយនិងអស់កម្លាំងមិនសូវជាមានស្នាមញញឹមប៉ុន្មាននោះទេ។

តួយ៉ាង ក្រោយឃើញសភាពរបស់លោក Feng Shao នៅពេលនេះ ក៏បានធ្វើឲ្យប្រិយមិត្តគាំទ្រជាច្រើន មានភាពក្តុកក្តួល និងបារម្ភពីលោកមិនតិចនោះទេ ហើយពួកគេក៏សង្ឃឹមថា Idol របស់ពួកគេ នឹងឆ្លៀតពេលសម្រាកពីការងារមើលថែខ្លួនឯងឲ្យបានល្អផងដែរ៕

តារាសម្តែងប្រុសលោក Feng Shao កាលពីមុន
តារាសម្តែងប្រុសលោក Feng Shao កាលពីមុន
តារាសម្តែងប្រុសលោក Feng Shao កាលពីមុន,
តារាសម្តែងប្រុសលោក Feng Shao កាលពីមុន,
តារាសម្តែងប្រុសលោក Feng Shao កាលពីមុន
តារាសម្តែងប្រុសលោក Feng Shao កាលពីមុន
https://s4.kh1.co/__image/w=650,h=394,q=100/3b/3b02c604ec169d0b29ee508bdb01389cb5789283.jpg
តារាសម្តែងប្រុសលោក Feng Shao កាលពីមុន
តារាសម្តែងប្រុសលោក Feng Shao កាលពីមុន
តារាសម្តែងប្រុសលោក Feng Shao បច្ចុប្បន្ន
តារាសម្តែងប្រុសលោក Feng Shao បច្ចុប្បន្ន
តារាសម្តែងប្រុសលោក Feng Shao បច្ចុប្បន្ន
តារាសម្តែងប្រុសលោក Feng Shao បច្ចុប្បន្ន
តារាសម្តែងប្រុសលោក Feng Shao បច្ចុប្បន្ន
តារាសម្តែងប្រុសលោក Feng Shao បច្ចុប្បន្ន
តារាសម្តែងប្រុសលោក Feng Shao បច្ចុប្បន្ន
តារាសម្តែងប្រុសលោក Feng Shao បច្ចុប្បន្ន
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T